Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឃ្លាតពីសិល្បៈរាប់ឆ្នាំ អ៊ុត ចរិយា ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» រស់នៅក្នុងជីវភាពនេះជាមួយប្ដី និង កូន
តារា

ឃ្លាតពីសិល្បៈរាប់ឆ្នាំ អ៊ុត ចរិយា ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» រស់នៅក្នុងជីវភាពនេះជាមួយប្ដី និង កូន

អត្ថបទដោយ​៖ បេប៊ី ឧសភា ១៤, ២០២២

អតីតតារាចម្រៀងប្រចាំផលិតកម្ម រ៉ុក និង ជាម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ្នកនាង អ៊ុត ចរិយា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ដោយងាកទៅរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនៗជាទីស្រឡាញ់ តែយ៉ាងណាបើងាកទៅមើលសម្រស់តារាស្រីរូបនេះនាពេលបច្ចុប្បន្ន ហាក់មិនសូវប្រែប្រួលខុសពីមុនប៉ុន្មានឡើយ ស្ទើរមិនដឹងថានាងជាអ្នកម្តាយរបស់កូនៗដល់ទៅបីនាក់ផង។

គេចាំបានថា បន្ទាប់ពីពីផលិតកម្មរ៉ុកបានផ្អាក អ៊ុត ចរិយា មិនបានស្រវ៉ារកផលិតកម្មថ្មីដូចមិត្តភក្តិ ផន ស្រីខួច និង សួស វីសា នោះឡើយ ផ្ទុយទៅវិញនាងបានចាកចេញពីការងារនេះយ៉ាងស្ងៀមស្ងាត់ ហើយទៅសំងំរស់នៅបែបសាមញ្ញ តែក៏មើលទៅធូរធារគួរសម ជាមួយនឹងមុខរបរពេញនិយមនាពេលបច្ចុប្បន្នគឺលក់អនឡាញ។

បន្សាត់ខ្លួនពីអាជីពសិល្បៈចម្រៀងរាប់ឆ្នាំ មហាជនអ្នកគាំទ្រនៅតែចង់ឱ្យ អ៊ុត ចរិយា វិលមកកាន់ក្បាលមីក្រូវិញ ព្រោះពួកគេសែននឹកដល់ទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ជាពិសេសជាមួយនឹងបទសម័យដើម តែយ៉ាងណាបច្ចុប្បន្ន អ៊ុត ចរិយា កំពុងសោយសុខនឹងជីវិតឯកជនដែលមានស្វាមីជាទីស្រឡាញ់នៅក្បែរ ព្រមទាំងមានកូនៗដល់ទៅបីនាក់ជាចំណងដៃ។

គួរបញ្ជាក់ថា អ៊ុត ចរិយា ចាប់ផ្តើមមានឈ្មោះបោះសំឡេងក្រោយនាងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុក ជាពិសេសតាមរយៈបទ «ក្រវ៉ាន់សៀមរាប» ដែលបានដាក់បញ្ចូលនៅក្នុងរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិននាពេលកន្លងមក ប៉ុន្តែគួរឱ្យស្តាយអតីតតារាចម្រៀងសំឡេងស្រទន់រូបនេះ បែរជាសម្រេចចិត្តចាកចេញពីអាជីពទៅវិញ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់