(វីដេអូ) នៅតូចៗសោះ កូនស្រី នាយក្រឹម មិនត្រឹមតែឆ្លាតគួរឱ្យស្រឡាញ់ ថែមទាំងអាចធ្វើរឿងដ៏ពូកែនេះទៀត
បើគិតមកពេលនេះ ចំណងដៃកូនភ្លោះទាំងពីររបស់ នាយក្រឹម និង ស្រីលាភ ក៏កាន់តែលូតលាស់ធំឡើងជាមួយនឹងភាពឆ្លាតវៃ និង ស្រស់ស្អាតខ្លាំង ដែលតែងឃើញនាយបញ្ចេញរូបភាពជុំគ្រួសារយ៉ាងមានសុភមង្គល និង សកម្មភាពផ្សេងៗរបស់កូនៗជាទីស្រឡាញ់ទទួលបានការសរសើរពីមហាជនផងដែរ។
ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនមានការសរសើរទៀតជាមួយកូនភ្លោះទាំងពីររបស់ នាយក្រឹម ក្រោយពីបានឃើញតារាកំប្លែងប្រុសរូបនេះ បង្ហោះវីដេអូពីសកម្មភាពរបស់កូនស្រីបណ្ដូលចិត្តទាំងពីរ ដែលមើលទៅមិនត្រឹមតែឆ្លាត ស្អាតៗគួរឱ្យស្រឡាញ់ទេ ថែមទាំងពូកែខ្លាំងទៀត ដែលឃើញថានៅតូចៗល្អិតទេ តែអាចបង្វិលកងហាត់ប្រាណយ៉ាងជំនាញបានទាំងពីរនាក់ប្រៀបដូចមនុស្សធំអ៊ីចឹង។
វីដេអូនេះដែរ ក្រោយពី នាយក្រឹម បង្ហោះលើបណ្ដាញសង្គមភ្លាម ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និង លាន់មាត់សរសើរគ្រប់គ្នាជាមួយនឹងភាពវៃឆ្លាត ព្រមទាំងពូកែរបស់កូនស្រីភ្លោះទាំងពីររបស់លោកផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖