Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ពីបំណុលរុំខ្លួនរាប់ម៉ឺនដុល្លារ Chain ប្រឹងរកសងរហូតរួចអស់ ពេលនេះកំពុងរស់នៅក្នុងជីវិតហាយសូរដូចសេដ្ឋី
តារា

ពីបំណុលរុំខ្លួនរាប់ម៉ឺនដុល្លារ Chain ប្រឹងរកសងរហូតរួចអស់ ពេលនេះកំពុងរស់នៅក្នុងជីវិតហាយសូរដូចសេដ្ឋី

អត្ថបទដោយ​៖ Sorphors ឧសភា ១៤, ២០២២

ជឿជាក់ថាមហាជនប្រាកដជានៅចងចាំនៅឡើយពីតារាប្រុសលោក Chain Tana ព្រោះតែការសម្តែង ក៏ដូចជាច្រៀងលើឆាកតន្រ្តីធំៗរបស់លោកជាច្រើននាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនអ្នកគាំទ្រនៅតែចងចាំរូបលោកនៅក្នុងដួងចិត្តរហូតមក បើថ្វីដ្បិតពេលនេះលោកមិនសូវលេចមុខក្នុងការងារសិល្បៈក៏ដោយ។

បើគិតមកត្រឹមពេលនេះ ជាង ១១ ឆ្នាំទៅហើយ ដែល Chain បានបាត់ស្ងាត់សូន្យពីរង្វង់សិល្បៈ ក្រោយពេលលោកបានរៀបការជាមួយភរិយាក្រៅរង្វង់សិល្បៈម្នាក់មក រហូតមហាជនជាច្រើនសម្តែងក្តីនឹករឭក និង ចង់ដឹងពីសុខទុក្ខរបស់លោកជាខ្លាំងថា តើពេលនេះលោកកំពុងតែធ្វើអ្វី ហេតុអ្វីបាត់មុខពីសិល្បៈមិនឃើញត្រឡប់វិញ?

យ៉ាងណាមិញ ជុំវិញក្តីនឹករឭករបស់មហាជន បានធ្វើឱ្យតារាប្រុសរូបនេះលេចមុខឆ្លើយតបទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់របស់លោក។ ក្នុងនោះលោកបានទម្លាយថា មូលហេតុដែលលោកមិនលេចមុខក្នុងសិល្បៈគឺដោយសារតែកាលពី ១១ ឆ្នាំមុន ពោលគឺពេលលោកអាយុ ២៣ ឆ្នាំ លោកឃ្លាតពីសិល្បៈដើម្បីងាកមកធ្វើជំនួញដំបូង តែវាបែរជាបរាជ័យ រហូតធ្វើឱ្យដួលរលំត្រូវជាប់បំណុលគេជាង ៣ លានបាត ដែលស្មើរនឹង ១០ ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យលោក និង ភរិយាត្រូវសំងំមិនហ៊ានចេញមុខខំធ្វើការ  និង រកវិធីដោះបំណុលអស់ជាច្រើនឆ្នាំទម្រាំរួចមកទល់ពេលនេះ។

លើសពីនេះទៅទៀត Chain ក៏បន្តថា បន្ទាប់ពីលោករួចបំណុលប្រៀបបានទេវតាប្រទានជីវិតឱ្យលោកសាជាថ្មីអ៊ីចឹង។ ចំណែករឿងការងារសិល្បៈលោកក៏មិនបានគិតថានឹងចូលវិញនោះដែរ ព្រោះដោយសារតែលោកមានជំនួញជាច្រើនដែលត្រូវគ្រប់គ្រងនាពេលនេះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីរួចបំណុល ជីវិតរបស់តារាប្រុសរូបនេះដូចជាមានពន្លឺណាស់ ពិសេសបើងាកទៅមើលពីជីវិត Chain និង ភរិយាពេលនេះវិញ គឺកំពុងរស់នៅមិនចាញ់សេដ្ឋីលំដាប់នោះទេ មានគ្រប់យ៉ាង ទាំងឡានល្អៗ និង ផ្ទះរស់នៅប្រៀបដូចវិមាន ដែលផ្ទះលោករស់នៅចំណាយអស់ ១៤៧ លានបាតឯណោះក្នុងការសាងសង់ឡើង៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់