
ជំនាន់មុនល្បីណាស់! ចាំតួនាង មនោរាហ៍ និងលោក ឃុនឈីត បានទេ? នេះជាជីវិតបច្ចុប្បន្នតួទាំងពីរ
បើនិយាយរំលឹកទៅដល់កាលពីអំឡុងឆ្នាំ ៩០ ជាង និង ២០០០ គេសង្កេតឃើញថាសាច់រឿងភាគថៃល្បីៗជាច្រើន បានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ខ្មែរ ក្នុងនោះរឿង «មនោរាហ៍» ក៏ជាសាច់រឿងល្បីគួរឱ្យកត់សម្គាល់ផងដែរ។
ដោយសាច់រឿង «មនោរាហ៍» និយាយពីជីវិតអ្នករាំរបាំនេះ បានចេញផ្សាយក្នុងឆ្នាំ ២០០១ ហើយល្បីរន្ទឺជាខ្លាំង។ យ៉ាងណាមិញ កន្លងទៅជាង ២០ ឆ្នាំ ពេលនេះតួអង្គប្រុសស្រីដើរដល់ចំណុចនេះ៖
១. Khets Thunthup
បុរសសង្ហា នាយ ខ័នឈីត សម្តែងដោយលោក Khets Thunthupបច្ចុប្បន្នមានអាយុ ៤៤ ឆ្នាំហើយ។ សាច់រឿងនេះដែលបានធ្វើឱ្យលោក និងតួឯកស្រី Nune បានស្គាល់គ្នាហើយក៏ក្លាយបានប្តូរផ្លាស់ឋានៈ ពីមិត្តរួមការងារមកក្លាយជាគូសង្សារ។ យ៉ាងណាមិញ ចំណងស្នេហ៍អ្នកទាំង ២ ត្រូវបានបញ្ចប់ក្រោយទាក់ទងគ្នាបាន ៧ ឆ្នាំ ដោយ Khets ធ្លាប់ចេញមុខបកស្រាយថា រឿងស្នេហាលើកនោះធ្វើឱ្យលោកឈឺចាប់អស់ ៣ ឆ្នាំ ទម្រាំធ្វើចិត្តបាន។ ក្រោយមកនៅឆ្នាំ ២០១២ លោកបានរៀបការជាមួយអ្នកនាង Natt Tuksaya ហើយមានកូនប្រុសម្នាក់នៅឆ្នាំ ២០១៥។
២. Nune Woranuch
តួនារីរបាំ នាង មនោរាហ៍ សម្តែងដោយ Nune Woranuch កំពូលតារាស្រីដែលបច្ចុប្បន្នមានវ័យ ៤១ ឆ្នាំ តែនាងនៅតែមានប្រជាប្រិយភាពខ្ពស់ ហើយក្តោបបានតំណែងតួសំខាន់ដូចដើម។ បើនិយាយពីជីវិតក្រៅសិល្បៈវិញ ក្រោយបញ្ចប់ចំណងស្នេហ៍ជាមួយតារាប្រុស Khets អ្នកនាង Nune បានចូលរោងការជាមួយគូស្នេហ៍អភិជន ហាយសូរ Todd នៅឆ្នាំ ២០១០។ មកទល់ពេលនេះអ្នកទាំង ២ មិនទាន់មានបុត្រនៅឡើយទេ តែចំណងស្នេហ៍ឆ្លងកាត់រោងជ័យរបស់គូស្វាមីភរិយាមួយគូនេះកាន់តែផ្អែមឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕