Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រាប់ចង់គាំងម៉ាស៊ីន! មកដឹងតួលេខលុយដុំរបស់ Zhao Liying មានក្នុងដៃ!
តារា

រាប់ចង់គាំងម៉ាស៊ីន! មកដឹងតួលេខលុយដុំរបស់ Zhao Liying មានក្នុងដៃ!

អត្ថបទដោយ​៖ Chandy កក្កដា ៣, ២០២២

ចាប់តាំងពីមានរឿងចចាមអារ៉ាមថា តារាសម្ដែងស្រី Zhao Liying ត្រូវបានគេរកឃើញមានគេចពន្ធ ក្លែងបន្លំឯកសារប្រាក់ខែ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

រឿងរ៉ាវរបស់តារាសម្តែងស្រីរូបនេះ បានក្លាយជាចំណុចផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន រហូតដល់នាយកដ្ឋានពន្ធដាក្រុងសៀងហៃ បានចេញមក​បដិ​សេធចំពោះព័ត៌មានថា ​Zhao Liying ​មិនបានប្រព្រឹត្តល្មើស​នឹងច្បាប់​នោះឡើយ។ ​យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានដាក់ពាក្យប្តឹងទៅបុគ្គល ២ នាក់រួចហើយ​ ដែល​ជា​អ្នក​ចេញផ្សាយព័ត៌មានមិនពិត បង្ខូចកិត្តិយសរបស់នាង។

ទោះជាយ៉ាងណា យោងតាមប្រភពចេញពី QQ បានឱ្យដឹងថា Zhao Liying បច្ចុប្បន្ន ​ចំពោះអាជីពការងារ​ក្នុងនាមជា​តារាស្រីលំដាប់ A ​របស់ចិន ​ដែលអាចរកបាន​ចំណូល​រាប់​សិបលាន​ដុល្លារក្នុង ១ ឆ្នាំ ​ហើយនាងត្រូវ​បានគេចាត់ទុក​ថាគឺជាម៉ាស៊ីន​បោះពុម្ពលុយ​ធំមួយ ​នៅក្នុងវិស័យ​ភាពយន្ត​ចិនផងដែរ។​

បើតាមប្រភពដដែលបានបន្តថា អ្នកមេម៉ាយសាច់ក្រអូបរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថានាងមានទ្រព្យសម្បត្តិសរុបជាង ៦១ លានដុល្លារអាមេរិក។ ដោយ​លុយ​ទាំង​នេះ ​គឺជាប្រភពចំណូលពីសមិទ្ធផលចេញពីសមត្ថភាពតាមរយៈស្នាដៃថតសម្ដែង និង ការផ្សាយពាណិជ្ជកម្ម និង ចូលរួមក្នុងពិធីកម្សាន្តនានា។ ក្រៅពីនេះ ចំណូល​របស់​នាងក៏​បានមកពី​ការវិនិយោគទុន​ក្នុងអាជីវកម្មផង​ដែរ៕​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់