ស្ងាត់ៗ នាយក្រូច សំងំសាងសង់វីឡាក្នុងទំហំដីធំល្វឹងល្វើយ សម្រាប់គ្រួសារជាទីស្រឡាញ់
ប្រិយមិត្តបានស្គាល់រួចមកហើយ នាយក្រូច គឺជាតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីយុវវ័យគ្រប់ស្រទាប់ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែង ជាពិសេសសព្វថ្ងៃលោកកាន់តែទាញយកការចាប់អារម្មណ៍គាំទ្រពីមហាជនកាន់តែខ្លាំងតាមរយៈវីដេអូកំប្លែងខ្លីៗដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬ ធ្វើជាស្រវឹង ជាដើម។
យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏កំពុងតែសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល ប៉ុន្តែអ្វីដែលគេកត់សម្គាល់ចំពោះតារាប្រុសរូបនេះទោះបីមានភាពជោគជ័យក្នុងវិស័យសិល្បៈ មានកេរ្តិ៍ឈ្មោះល្បីមែន តែពុំសូវឃើញលោកបង្ហាញភាពស៊ីវីល័យហាយសូរ ឬ បង្ហាញពីរបស់របរទំនើបៗអ្វីឡើយ ដែលរស់នៅក្នុងភាពសាមញ្ញៗបំផុត។
ដោយឡែកថ្មីៗនេះ នាយក្រូច ក៏បានធ្វើឱ្យមហាជនហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញលោកស្ងាត់ៗបង្ហាញផ្ទះវីឡាថ្មីមួយកំពុងសាងសង់ជិតរួច ដែលមើលទៅស្កឹមស្កៃស្រស់ស្អាតខ្លាំងជាមួយនឹងទំហំដីយ៉ាងធំល្វឹងល្វើយ ដែលមហាជនគិតថាជាផ្ទះថ្មីរបស់លោកសង់នៅឯស្រុកកំណើតសម្រាប់គ្រួសារតូចរបស់លោក។
គ្រាន់តែឃើញ នាយក្រូច បង្ហាញនូវផ្ទះវីឡាថ្មីនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ បានចូលរួមសម្ដែងនូវការសាទរចំពោះលោក និង គ្រួសារ ព្រមទាំងជូនពរឱ្យលោកកាន់តែជោគជ័យមានក្ដីសុខក្នុងជីវិតផងដែរ៕