១ ខែដែល Tangmo បានឃ្លាតឆ្ងាយ Bird នៅតែបង្ហោះសារបង្ហាញក្តីឈឺចាប់ មហាជនឃើញហើយស្រណោះខ្លាំង
រយៈពេល ១ ខែ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី ២៥ ខែមីនានេះ សម្រាប់ការលាចាកលោករបស់តារាស្រី Tangmo ដែលវានៅតែធ្វើឱ្យមានភាពសោកសៅ ក្តីរំជួលចិត្តដក់ជាប់នៅក្នុងចិត្តមហាជន គ្រួសារ និង សង្សាររបស់នាងជានិច្ច។
ជាពិសេស គូស្នេហ៍សំណព្វចិត្ត Bird របស់នាងតែម្តង ដោយលោកហាក់គ្រាំគ្រាចិត្ត និង រងទុក្ខសោករាល់ថ្ងៃ បង្ហោះរូបកម្សត់ជាមួយគូស្នេហ៍ដែលបានឃ្លាតឆ្ងាយទៅនោះ។ ជាក់ស្តែង អ្វីដែលមហាជនកាន់តែអាណិត និង ឃើញហើយរឹតតែសោកសៅទៅទៀតនោះ ខណៈបានឃើញ Bird បង្ហោះរូបភាពរបស់ខ្លួន និង Tangmo ដោយភ្ជាប់ជាមួយខេបសិនរំជួលចិត្តទាំងទឹកភ្នែកថា ៖ «១ ខែទៅហើយដែលយើងបានឃ្លាតឆ្ងាយគ្នា ខ្ញុំនឹកអ្នករាល់ថ្ងៃ»។
យ៉ាងណាមិញ គ្រាន់តែឃើញការបង្ហោះបែបនេះភ្លាម មហាជនជាច្រើនចូលទៅខមមិនលួងលោម និង ជាកម្លាំងចិត្តដល់ Bird ស្ទើរតែគ្រប់គ្នាទៀតផង៕