មិនឱ្យមិត្តចំអន់ម៉េចបាន បើស្នេហ៍ដំបូងរបស់ Boy ផ្អែមមុតខ្លាំងយ៉ាងនេះ
មួយរយៈក្រោយនេះ គេសង្កេតឃើញថាតារាប្រុស Boy Pakorn ហាក់មានពិភពលោកពណ៌ស៊ីជម្ពូជាខ្លាំង ក្រោយពេលប្រកាសទាក់ទងស្នេហាជាមួយតារាចម្រៀងស្រី Fayefaye ដែលជាសមាជិកក្រុម FFK។
ពីមួយថ្ងៃទៅមួយថ្ងៃ តារាប្រុស Boy ហាក់បង្ហាញភាពផ្អែមល្ហែម កាន់តែខ្លាំងឡើងៗ រហូតដល់ក្រុមមិត្តជិតស្និទ្ធលាន់មាត់ចម្អន់គ្រប់គ្នា។ យ៉ាងណាក៏មើលទៅ Boy ហាក់មិនក្រែងចិត្តនោះដែរ កាន់តែបង្ហាញពេលវេលា និង ភាពហួងហែងមិត្តស្រីកាន់តែខ្លាំង។
ជាក់ស្តែងថ្មីៗនេះ Boy បានបង្ហោះសារផ្អែមមុតចាក់ដោតបេះដូងមួយឃ្លាថា ៖ «ដល់ខែមីនាបាត់ មានមនុស្សដែលត្រូវនឹកដូចគ្នា Fayefaye»។ ខណៈពេលដែលសាមីខ្លួន Fayefaye តបបែបនេះ ៖ «ចូលខែមេសាឥឡូវហើយចាស៎»។ Boy ក៏តបថា៖ «មេសា ក៏នៅតែនឹក ចាំមើលជួប»។
បន្ទាប់ពីឃើញសារមួយនេះក្រុមមិត្តជិតស្និទ្ធ ក៏អត់ទ្រាំមិនបានចូលទៅចម្អន់ដាក់ Boy បែបនេះថា៖
– Pompam Niti៖ «យល់អារម្មណ៍អ្នកអត់គូផង! គ្រាន់ចង់ប្រាប់ មិនបាច់អាណិតទេ»។
– Great៖ «រឹងរូស តែក៏គួរឱ្យស្រឡាញ់»។
– Alex៖ «មុខដូចគ្នាហើយឥឡូវ»។
– Toey៖ «ឈប់បានឈប់ទៅ អូសចោលសិន»៕