ជីវិតប្ដីប្រពន្ធរបស់លោកជំទាវ ស៊ន សៀវម៉ី ដែលមហាជនស្គាល់ជាកីឡាការិនីតេក្វាន់ដូដ៏ឆ្នើមមួយរូបរបស់កម្ពុជាយើង កំពុងរួមរស់ជាមួយស្វាមី និង កូនប្រកបដោយសេចក្ដីសុខកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាលពីថ្មីៗនេះ លោកជំទាវ និង ស្វាមី ទើបតែរៀបចំកម្មវិធីឡើងវីឡាធំប្រណីតតម្លៃរាប់ម៉ឺនដុល្លារយ៉ាងអធិកអធមទៀតផង។
និយាយដល់ជីវិតគ្រួសារ លោកជំទាវ ស៊ន សៀវម៉ី ត្រូវបានមហាជនមើលឃើញថាជានារីមានសំណាងមួយរូប ដែលមានស្វាមីរូបសង្ហា ព្យាយាមបំពេញតួនាទីជាមេគ្រួសារមើលថែប្រពន្ធកូនយ៉ាងល្អ។ លើសពីនេះ មហាជនអ្នកគាំទ្រក៏មើលឃើញទៀតថា លោក កែវ ដេវីត ស្វាមីរបស់កីឡាការិនីរូបនេះ ស្រឡាញ់ប្រពន្ធខ្លាំងណាស់ ដល់ថ្នាក់ហ៊ានសាក់រូបជំទាវ ស៊ន សៀវម៉ី នៅលើស្មាបញ្ជាក់ពីក្ដីស្នេហ៍ស្មោះស្ម័គ្រមិនងាករេ។
លោក កែវ ដេវីត បានសាក់រូបប្រពន្ធនៅលើស្មាខាងឆ្វេង គឺជារូបលោកជំទាវ បានឈ្នះការប្រកួតតេក្វាន់ដូអន្តរជាតិដណ្ដើមបានមេដាយមាសជូនប្រទេសកម្ពុជាលើកទី ១ ហើយរូបនេះ ទំនងជាលោកទើបតែសាក់កាលពីពេលថ្មីៗនេះប៉ុណ្ណោះ៕