អ្នកគាំទ្រផ្អើល ពេលដឹងថា Matt ចាប់ដៃគ្នាធ្វើរឿងសំខាន់នេះជាមួយ Chompoo
បើគិតមកទល់ពេលនេះជាង ៣ ឆ្នាំទៅហើយ ដែលតារាស្រី Matt Peranee បានឃ្លាតឆ្ងាយពីការងារសិល្បៈ ពោលគឺពីវិស័យសម្តែងរបស់នាងតែម្តង បន្ទាប់ពីមួយរយៈចុងក្រោយនេះ នាងហាក់រងការរិះគន់ខ្លាំង។
ក្រោយស្ងាត់បាត់មិនចូលរួមសម្តែងមួយស្របក់ធំនោះ ថ្មីៗនេះ Matt កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងជ្រួលច្របល់ បន្ទាប់ពីនាងបានត្រឡប់មកសម្តែងម្តងទៀត ក្រោយពេលនាងបានបាត់មុខលើវិស័យសិល្បៈអស់ជាង ៣ ឆ្នាំមកនេះ។
ដោយឡែក រឿងថ្មីដែលមានវត្តមាននាងសម្តែង និង ត្រៀមនឹងចាក់បញ្ចាំងថ្មីនោះ មានចំណងជើងថា «ซุปตาร์2550» ដែលមានន័យជាភាសារខ្មែរថា «កំពូលតារា» ដោយមានការរួមសម្តែងជាមួយកំពូលតារាស្រី Chompoo Araya និង កំពូលតារាល្បីផ្សេងៗទៀតផងដែរ។
យ៉ាងណាមិញ ជុំវិញដំណឹងមួយនេះ វាពិតជារឿងមួយដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបក្នុងចិត្តណាស់ ព្រោះមហាជនជាច្រើនខានឃើញស្នាដៃនាងសម្តែងយូរហើយ ទម្រាំនាងមានវត្តមានមកឈរជើងលើវិថីនេះសាជាថ្មីនោះ៕