Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការភ្ញាក់ផ្អើល! ស្ងាត់ៗធ្លាយថា ឆន សុវណ្ណារាជ ខលទៅគេច្រើនដង ដើម្បីលក់ខុនដូរ
តារា

ផ្ទុះការភ្ញាក់ផ្អើល! ស្ងាត់ៗធ្លាយថា ឆន សុវណ្ណារាជ ខលទៅគេច្រើនដង ដើម្បីលក់ខុនដូរ

អត្ថបទដោយ​៖ បេប៊ី មករា ២៧, ២០២២

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់នាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញមានអ្នកផុសរៀបរាប់ថា កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ឆន សុវណ្ណារាជ បានខលទៅខ្លួន និង គ្រួសារ បងប្អូនឃោសនាលក់អចលនទ្រព្យ មានដូជាដី ផ្ទះ និង ខុនដូរ ជាដើម។

ពិតណាស់ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បុរសម្នាក់បានបង្ហោះរូបថត ឆន សុវណ្ណារាជ នៅលើហ្វេសប៊ុក ហើយសរសេររៀបរាប់ថា ៖ «លោក ឆន សុវណ្ណារាជ អើយ ឈប់បានឈប់ទៅ ឈប់ Call មកទៀត លោកមានដី មានផ្ទះ មានខុនដូរ លោកផុសលក់តាមផេកលោកទៅ មិនបាច់ Call មករាល់ថ្ងៃទេ ខលមកខ្ញុំមិនអស់ចិត្ត Call មកប្រពន្ធខ្ញុំទៀត ខ្ញុំបាន Block លេខលោក 2 ខ្សែហើយ នៅ call ទៅប្រពន្ធខ្ញុំទៀត។ ថា call ក៏ call ចុះ តែសុំមើលម៉ោងពេលផង ខ្ញុំអ្នកធ្វើការ ហត់ណាស់ មានពេលបន្តិចបន្តួចសម្រាកថ្ងៃត្រង់ លោក call មកមិនឱ្យសម្រាកទៀត។ call មកអស់ហើយមិនថាខ្ញុំ ប្រពន្ធខ្ញុំ ចូលដល់បងប្អូនខ្ញុំទៀត។ លោកធ្វើអ៊ីចឹងដើម្បីអី បាត់ប្រជាប្រិយភាពហើយ។ សូមអរគុណលោក បើឈប់ call មកខ្ញុំទៀត»។

សារមួយនោះត្រូវបានមហាជននាំគ្នាស៊ែរចែករំលែកគ្នាព្រោងព្រាត ហើយរឿងដែលមហាជនចាប់អារម្មណ៍ ក្នុងនោះគេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញយោបល់ក្នុងន័យថា ពួកគេក៏ធ្លាប់ជួបរឿងបែបនេះដែរ។

យ៉ាងណាមិញ បើមើលតាមរយៈការឆ្លើយឆ្លងក្នុងខំមិន ម្ចាស់សារដែលបានបង្ហោះនោះបានឱ្យដឹងថា សំឡេងដែលលោកអះអាងថាជាសំឡេកតារាចម្រៀង ឆន សុវណ្ណារាជ នោះ មិនមែនជាសំឡេងផ្ទាល់ខ្លួន គឺជាការថតទុក៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់