(វីដេអូ) ផ្ទុះការភ្ញាក់ផ្អើល! ម្ចាស់ហាងពេជ្រ CSNJ គ្រោងជះលុយអញ្ជើញបវរកញ្ញាចក្រវាឡ ២០២១ មកខ្មែរ
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពីបានឃើញម្ចាស់ហាងពេជ្រ CSNJ លោក ជិន សំណាង ដែលគេស្គាល់ថាលោកជាអ្នកជួយឧបត្តម្ភគ្រឿងពេជ្រសម្រាប់បវរកញ្ញាខ្មែរ បានបង្ហើបពីគម្រោងចង់អញ្ជើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe 2021 India កញ្ញា Harnaaz Sandhu មកកម្ពុជា។
ក្នុងនោះ បើតាមវីដេអូឡាយលើបណ្ដាញសង្គមរបស់ ម្ចាស់ហាងពេជ្ររូបនេះ បានរៀបរាប់ប្រាប់អ្នកគាំទ្រវិស័យបវរកញ្ញាឱ្យដឹងថា លោកកំពុងតែគិតចង់អញ្ជើញ Miss Universe 2021 រូបនេះ មកកម្ពុជាដើម្បីជួបជាមួយនឹង Miss Universe Cambodia ទាំងបួនជំនាន់មាន កញ្ញា រឿន ណាត, សំណាង អេលីណា, រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី ដើម្បីរួមគ្នាធ្វើការចែករំលែកនូវបទពិសោធសម្រាប់វិស័យបវរកញ្ញាកម្ពុជា។
វីដេអូនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង និង ឃើញចែករំលែកពេញបណ្ដាញសង្គម TikTok ដែលមហាជនហាក់មានការរំភើបចិត្តក្រោយពីបានស្ដាប់ ម្ចាស់ហាងពេជ្ររូបនេះ បានបង្ហើបទាក់ទិននឹងរឿងនេះឡើង៕
សូមទស្សនាវីដេអូខាងក្រោម៖
@rithpov17នៅពេលដែលម្កុដថី្មMiss Universe Cambodia2022ធេី្វហេីយ👑ម្ចាស់ហាងពេជ្រCSNJនឹងអញ្ជើញMiss Universe India🇮🇳មកកាន់កម្ពុជា🇰🇭នឹងQueenទាំង4ជំនាន់ផងដែរ🥰♬ សំឡេងដើម – ⚜️🇰🇭QEUUN CAMBODIA🇰🇭⚜️
@rithpov17 សង្ឈឹមថាMiss Universe India2021🇮🇳 នឹងមកប្រទេសកម្ពុជាឆាប់ៗនេះចុះ🥰🇰🇭❤️🇮🇳#queencambodia #missuniverseinternational2021 #foryou #foryou #fyp ♬ សំឡេងដើម – ⚜️🇰🇭QEUUN CAMBODIA🇰🇭⚜️