២៦ ឆ្នាំមុន អ្នកម្តាយកូនបី Chompoo ធ្លាប់ប្រកួតកញ្ញាឯក តែចាញ់តារាស្រីម្នាក់នេះ ដោយបានត្រឹមរងទី ១
ដូចប្រិយមិត្តបានជ្រាបហើយថា Chompoo Araya ជាកំពូលតារាថៃជួរមុខដ៏ល្បីល្បាញ មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងរបស់នាងពាក់លេងនៅផ្ទះទេ សុទ្ធតែជាម៉ាកល្បីៗមានតម្លៃរាប់ពាន់ដុល្លារ ហើយជាពិសេសនាងត្រូវអ្នកគាំទ្រចាត់ទុកជាតារាស្រីដែលមានសំណាងបានស្វាមីជាសេដ្ឋី មានជំនួញពេញដៃ និង ទ្រព្យសម្បត្តិវាល់លានថែមទៀត។
បើរំឭកទៅកាលពីជាង ២៦ ឆ្នាំមុន អំឡុងឆ្នាំ ១៩៩៨ Chompoo Araya ធ្លាប់បានដាក់ពាក្យចូលប្រកួតកញ្ញាឯក ក្នុងកម្មវិធី Miss Motor Show Thailand ឆ្នាំ ១៩៩៨។ ដោយកាលនោះ Chompoo អាយុទើបតែ ១៧ ឆ្នាំ ហើយនាងក៏អាចចូលដល់វគ្គផ្តាច់ព្រ័ត្រ។
គួរឱ្យសោកស្តាយ នាងពុំបានឈ្នះមកុដនោះឡើយ ដោយបានត្រឹមតំណែងជ័យលាភីរងលំដាប់ទី ១ ចំណែកឯម្ចាស់ជ័យលាភីគឺបានទៅតារាស្រី Khem Laphasrada ដែលជាតារាបង្ហាញម៉ូដ និងពិធីករល្បីឈ្មោះប្រចាំប្រទេសថៃ។
ក្រោយឃើញអតីតកាល Chompoo ធ្លាប់ប្រកួតមហាជន ក៏បានសម្តែងអារម្មណ៍ថា ការប្រកួតចាញ់ឈ្នះមិនអាចកំណត់ប្រជាប្រិយភាពបាននោះឡើយ ដោយតារាស្រីទាំង ២ រូបនេះ គឺមានសមត្ថភាព និង សម្រស់ស្រស់ស្អាតម្យ៉ាងម្នាក់។ ម្យ៉ាងទៀត Chompoo គឺជាតារាសម្តែងដែលពោរពេញដោយសមត្ថភាព ចំណែកឯ Khem ហាក់ផ្តោតលើអាជីពជាពិធីករ និង តារាបង្ហាញម៉ូតច្រើនជាង ហេតុនេះពុំគួរយកមកប្រៀបធៀបគ្នាឡើយ៕
ប្រភព៖ Teenee