Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្វីតៗទៀតហើយ! New កាន់ដៃ Now ទៅសាកថ្មជីវិត ថែមពាក្យផ្អែមមួយនេះ ធ្វើឱ្យមហាជននៅមិនសុខ
តារា

ស្វីតៗទៀតហើយ! New កាន់ដៃ Now ទៅសាកថ្មជីវិត ថែមពាក្យផ្អែមមួយនេះ ធ្វើឱ្យមហាជននៅមិនសុខ

អត្ថបទដោយ​៖ Phanith កុម្ភៈ ១២, ២០២២

ប្រិយមិត្តអ្នកនិយមតាមដានតារាសិល្បៈថៃ ច្បាស់ជាបានជ្រាបរួចមកហើយថា គូស្នេហ៍តារាថៃដ៏ផ្អែមល្ហែមរវាង New Wongsakorn និង តារាសម្ដែងរូបស្រស់នាង Now Tisanart កន្លងមកតែងតែធ្វើឱ្យមហាជនច្រណែនពីក្ដីស្រឡាញ់ ភាពរ៉ូមែនទិករបស់ពួកគេ តាមរយៈការបង្ហោះសកម្មភាពល្អូកល្អិននៅលើបណ្ដាញសង្គម។

ដូចពាក្យចាស់តែងពោលថា ស្នេហាមិនប្រកាន់វណ្ណៈ មានក្រ សខ្មៅ ឬ អាយុនោះទេ។ តួយ៉ាងប្រុសស្អាត New និង ស្រីស្រស់ Now មានអាយុខុសត្រូវគ្នាដល់ទៅ ១៣ ឆ្នាំឯណោះ ប៉ុន្ដែរឿងនេះមិនបានជះឥទ្ធិពលដល់ក្ដីស្នេហាដ៏ស្មោះសរបស់ពួកគេសូម្បីតែបន្តិច តែផ្ទុយទៅវិញ ពួកគេកាន់តែស្រឡាញ់យល់ចិត្តគ្នាលើសដើម។

ជាការពិត ឆ្នាំនេះតារាស្រី Now ទើបតែមានអាយុ ២៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែតារាប្រុស New វិញ មានអាយុ ៤១ ឆ្នាំទៅហើយ តែទោះជាបែបនេះ អ្នកទាំងពីរនៅតែមើលទៅសមគ្នាខ្លាំងណាស់ ព្រោះទោះវ័យរៀងជ្រេបន្តិច តែ New Wongsakorn នៅតែរក្សាភាពសង្ហាមិនប្រែប្រួលឡើយ។

ដោយឡែក ងាកមកមើលពេលថ្មីៗនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមសំណព្វចិត្តមហាជនគ្រប់គ្នានោះ ស្រាប់តែកាន់ដៃគ្នាទៅសាងស្នេហ៍សាកថ្មជីវិត គយគន់ទេសភាពបង្កើតនូវភាពផ្អែមល្ហែមនៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ឃើញហើយធ្វើឱ្យមហាជនលួចក្ដីច្រណែន។

ក្នុងនោះដែរ គេក៏ឃើញតារាស្រីប្រុសមួយគូរនេះបង្ហោះរូបភាពស្វីតៗ កៀកកើយគ្នា ប្រៀបបានបីដូចជារលកញីឈ្មោលអ៊ីចឹង។ លើសពីនោះ តារាប្រុស Now Wongsakorn ក៏បានសរសេរឃ្លាស្នេហាមួយជូនទៅតារាស្រី Now Tisanart យ៉ាងស្វីតផងដែរថា ៖«គ្មាននរណាដែលគួរឱ្យស្រឡាញ់ជាងអូនឡើយនៅលើលោកនេះ»។ ជាមួយនឹងរូបភាព ស្វីតៗ និង ឃ្លាដ៏ផ្អែមរបស់តារាប្រុស New នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រនៅមិនសុខរម៉ិករមួលខ្លួនតាម ដល់ថ្នាក់ម្នាក់ៗចូលទៅខមមិន ឡាច ឱ្យបេះដូងគ្រប់ៗគ្នា៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់