Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចៀវៃ ទម្លាយក្តីបារម្ភចូលកាន់តំណែងថ្មី ​ខណៈមានលុយ​រាប់លាន​ដុល្លារក្នុងដៃ​
តារា

ចៀវៃ ទម្លាយក្តីបារម្ភចូលកាន់តំណែងថ្មី ​ខណៈមានលុយ​រាប់លាន​ដុល្លារក្នុងដៃ​

អត្ថបទដោយ​៖ Chandy មករា ២៧, ២០២២

កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីចិនតៃវ៉ាន់ Ruby Lin ដែលអ្នកទស្សនិកជនភាគច្រើនបានស្គាល់ថា ចៀវៃ បានចេញមុខចែករំលែករឿងរ៉ាវដែល​នាងធ្លាប់ឆ្លងកាត់នឹង​ប្រឈម​មុខការ​រើសអើងជាច្រើន នៅខាងក្រោយកាមេរ៉ា។

យ៉ាងណាមិញ បើតាមប្រភពចេញពី Sina បានចុះផ្សាយទាក់ទងនឹងបទសម្ភាសរបស់នាង ជាមួយនឹងអ្នកសារព័ត៌មាន ដោយតារាស្រីរូបនេះបានទម្លាយអំពីសម្ពាធ​ក្នុងតួនាទី​​របស់ខ្លួនបន្ទាប់ពីក្លាយជាអ្នកដឹកនាំ និង ផលិតករ។ ពេលនោះ ចៀវៃ បានប្រឈមមុខនឹងការរើសអើង ព្រមជាមួយនឹងមតិចម្រុះពីទស្សនិកជន។

ទាក់ទងនឹងគម្រោងភាពយន្តរបស់ Ruby Lin ដោយតារាស្រីរូបនេះ បាននិយាយថា ​នាងទទួលស្គាល់ថា​ខ្លួនឯងមានចំណុច​ខ្វះខាតច្រើន ​ភាពចាស់ទុំក្នុងតួនាទី​ជាអ្នក​ដឹក​​នាំរឿង និង ​ផលិតករ ​នៅមានកម្រិត ព្រោះនេះជាការចាប់ផ្តើម។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបន្តថា នាងបានជួបប្រទះការលំបាកជាច្រើនក្នុងដំណើរការអនុវត្ត។ ​នាងនៅតែមាន​ការព្រួយបារម្ភ ​បើទោះជាមានលុយ ១០​លាន​ដុល្លារដើម្បី​ថតរឿងក៏ដោយ ​ក៏ព្រោះតែនាងចង់​ផលិតភាពយន្តឱ្យហ្មត់ចត់​បំផុតតាមដែលអាចធ្វើទៅបាន។

គួររំឭកផងដែរថា កាលពីឆ្នាំ ២០២១ Ruby Lin បានសម្រេចដកខ្លួនចេញពីវិស័យភាពយន្តនៅចិន​ដីគោក ​មូលហេតុនាងត្រូវផ្លាស់​មករស់នៅតៃវ៉ាន់ ​ហើយការងារនៅ​ទីនោះក៏​មិនសូវជា​អំណោយផល ​មួយវិញទៀត ​នាងក៏ចង់មានពេលវេលា​សម្រាប់គ្រួសារផងដែរ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់