ទម្លាយប្រវត្តិសិក្សាស្វាមីរបស់ Patricia រៀនចប់សុទ្ធតែសាលាល្បីៗទាំងក្នុង និង ក្រៅប្រទេស
ប្រិយមិត្តមួយចំនួនមុខជាធ្លាប់បានស្គាល់បុរសសង្ហាលំដាប់អភិជនលោក Note Vises ដែលត្រូវជាប្អូនថ្លៃរបស់អ្នកនាង Chompoo Ariya និង ជាទាយាទម៉ឺនលានបាត របស់គ្រួសារម្ចាស់ក្រុមហ៊ុនខ្សែកាបអុបទិកធំបំផុតប្រចាំប្រទេសថៃ។
ក្រោយបើកបង្ហាញទំនាក់ទំនងស្នេហ៍ជាមួយតារាស្រីនាង Patricia Good និង ឈានដល់រៀបការសាងសុភមង្គលរួចមក អភិជន Note រូបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ព្រោះតែលោកមិនត្រឹមជាទាយាទម៉ឺនលាននោះឡើយ លោកក៏មានប្រវត្តិការសិក្សាខ្ពស់មិនធម្មតានោះដែរ។
លោក Note គឺជានិស្សិតដែលបញ្ចប់ការសិក្សានៅឯបរទេស ចំនួន ៣ សាលាផ្សេងៗគ្នា។ ដោយទី ១ គឺនៅសាកលវិទ្យល័យ London ផ្នែកវិស្វកម្ម ទី ២ គឺចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ Kingston និង ចុងក្រោយគឺចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Imperial College London ចក្រភពអង់គ្លេស៕
Book the cruise of your dream, create your own route, use the travel guide of rare non-touristic itineraries,watch the interviews of travel experts on EMBARQ CRUISE AND TRAVEL PLANNER The first “all in one” cruise platform for sophisticated travelers and tour organizers.