Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដើមឆ្នាំថ្មី ប៉ែន ភ័ក្រ្តសុធារិទ្ធ ចាយលុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជូនមនុស្សពិសេសក្នុងថ្ងៃកំណើត
តារា

ដើមឆ្នាំថ្មី ប៉ែន ភ័ក្រ្តសុធារិទ្ធ ចាយលុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជូនមនុស្សពិសេសក្នុងថ្ងៃកំណើត

អត្ថបទដោយ​៖ Lyhorng មករា ១៤, ២០២២

តារាសម្តែងប្រុសរូបសង្ហាលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ បច្ចុប្បន្នសង្កេតឃើញថាកំពុងតែក្ដោបបានប្រជាប្រិយភាព និង ទីផ្សារខ្លាំងក្នុងវិស័យខ្សែភាពយន្តខ្មែរ ជាមួយសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់នៃការសម្តែងខ្សែភាពយន្តជាច្រើនជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រ និង សរសើរខ្លាំងពីទស្សនិកជន។

ដោយឡែក ថ្មីៗនេះ ស្របពេលទទួលបានជោគជ័យលើវិស័យនេះ គេក៏បានឃើញតារាប្រុសរូបនេះ បានបង្ហាញជីវិតឯកជនយ៉ាងហាយសូរ ចំណាយលុយរាប់ម៉ឺនដុល្លារទិញរថយន្តស៊េរីទំនើបម៉ាក Ford ជូនអ្នកមានគុណ គឺលោកឪពុកជាទីគោរពស្រឡាញ់របស់លោកក្នុងថ្ងៃកំណើត ដែលបង្ហាញពីទឹកចិត្តជាកូនប្រុសដ៏កតញ្ញូ។

នេះបើតាមបណ្ដាញសង្គមរបស់ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ បានបង្ហោះរូបភាពស្វាគមន៍រថយន្តថ្មីជាមួយលោកឪពុករបស់លោក និង រៀបរាប់ថា ៖ «Big gift for papa Happy BD my Hero ជូនពរឱ្យប៉ាសុខភាពល្អ អាយុវែង និង ឱ្យប៉ាៗឆាប់ទ្បើងមុខដំណែង Pen Sopheak»។

ទន្ទឹមនឹងនោះដែរ តារាប្រុសរូបនេះ ក៏កំពុងតែទទួលបានការសរសើរជាច្រើនពីមហាជន ក៏ដូចជាអ្នកសិល្បៈ ជាមួយនឹងទឹកចិត្តជាកូនប្រុសដ៏ល្អប្រពៃរបស់លោកផ្ដល់ជូនលោកឪពុកបែបនេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់