ទេព បូព្រឹក្ស ត្រូវមនុស្សទុកចិត្តធ្វើឱ្យឈឺចាប់ ស្រាប់តែ សុភ័ក្រ កុសុម៉ា លូកមាត់ភ្លាមបែបនេះ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការភ្ញាក់ផ្អើលបន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសាររៀបរាប់ពីមនុស្សដែលនាងទុកចិត្ត ចុងក្រោយធ្វើឱ្យនាងឈឺចាប់ ហើយលើសពីនេះ បូព្រឹក្ស បានអះអាងថារឿងរ៉ាវនេះបានកើតឡើងដដែលៗច្រើនដងហើយលើនាង។
សារដែលតារាចម្រៀង ទេព បូព្រឹក្ស បានទម្លាយនោះមានអត្ថន័យថា ៖ «មនុស្សដែលត្រង់ពេកភាគច្រើនលទ្ធផលចុងក្រោយគឺតែងតែទទួលបាននូវភាពឈឺចាប់ពីមនុស្សដែលយើងទុកចិត្ត តែវាមិនជាបញ្ហាទេដែលត្រូវជួបរឿងបែបនេះដដែលៗនោះ»។
ប្រិយមិត្តបានជ្រាបហើយថា ទេព បូព្រឹក្ស និង សុភ័ក្រ កុសុម៉ា គឺជាមិត្តសម្លាញ់ ស្រឡាញ់រាប់អានគ្នាដូចបងប្អូន។ យ៉ាងណាក្រោយឃើញមិត្ត បូព្រឹក្ស ដែលជាមិត្តសម្លាញ់បង្ហោះរឿងឈឺចាប់មួយនេះ ងាកមក សុភ័ក្រ កុសុម៉ា ក៏មិនឱបដៃឈរមើលដែរ ដោយនាងបានលើកទឹកចិត្តមិត្តថា ៖ «គេមើលមិនឃើញទឹកចិត្តយើង តែទេវតាមើលឃើញ កុំខឹងខ្លួនឯង ដែលខំល្អជាមួយគេ ថ្ងៃក្រោយគេប្រាកដជាស្តាយក្រោយ»៕