(វីដេអូ) មែនទែនហើយ! មាស សុខសោភា ហៅកំលោះជំទង់ល្បីជាកូនថ្ងៃមុន បែបនេះពេញៗមាត់
មួយរយៈមុន មហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានរៀបការស្ងាត់ៗជាមួយស្វាមីសំណព្វចិត្តតាំងពីឆ្នាំ ២០០៩ ដោយរូបថតរៀបមង្គលការរបស់កំពូលតារាស្រីរូបនេះ ត្រូវបានតារាចម្រៀង ឆន សុវណ្ណារាជ និង តារាសម្ដែង ញឹម ច័ន្ទថន ទម្លាយនៅលើហ្វេសប៊ុកជូនពរគម្រប់ខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំរបស់ពួកគេ។
ក្រោយធ្លាយដំណឹងមង្គលការរវាង មាស សុខសោភា និង ស្វាមី មិនបានប៉ុន្មាន ស្រាប់តែអ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាថ្មី ទាក់ទំនងនឹងដំណឹងថា រាជិនីសំឡេងរូបនេះ មានកូនប្រុសម្នាក់ពេញកំលោះស្ដូកបាត់ទៅហើយ ថែមទាំងស្រស់សង្ហាខ្លាំងទៀតផង។
ទាក់ទងនឹងពាក្យចចាមអារ៉ាមខាងលើ មាស សុខសោភា មិនបានចេញមុខបកស្រាយការពិតយ៉ាងណាឡើយ តែនាងក៏មិនបានប្រកែកដែរ។ ដោយឡែកស្រាប់តែថ្មីៗនេះ កំពូលតារាស្រីរូបនេះ បានបង្ហោះវីដេអូខ្លីមួយបំផុសឱ្យមហាជនអន្ទះសាចង់ដឹងការពិតកាន់តែខ្លាំង ដោយនាងបានហៅកំលោះជំទង់មុខដូចកូនកាត់រូបនោះ ថាកូនៗពេញៗមាត់។
វីដេអូខ្លីដែលស្ដែងពីសកម្មភាពរវាង មាស សុខសោភា និង ស្វាមី ព្រមទាំងកំលោះវ័យក្មេងដែលល្បីថាកូនរបស់អ្នកទាំងពីរនោះ មើលទៅពិតជាស្និទ្ធស្នាលប្រៀបដូចជាគ្រួសារដ៏កក់ក្ដៅមួយអ៊ីចឹង៕