ក្រោយឃើញ Yaya ធ្វើរឿងនេះ ភ្លាមៗស្រាប់តែ Dj Tonhorm ដាក់ផាំងៗមិនសំចៃមាត់បែបនេះ
ការពិតណាស់ បើនិយាយដល់តារាស្រីលំដាប់ជួរមុខ Yaya Urassaya ជារឿយៗនាងតែងតែបង្ហាញវត្តមានឱ្យមហាជនបានដឹងពីសុខទុក្ខរបស់នាងជានិច្ច តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់នាងកន្លងមក។ ជាក់ស្តែង រូបភាពផ្អែមល្ហែមរបស់នាង និង គូស្នេហ៍រូបសង្ហា Nadech គឺហាក់មិនសូវបាតមុខពីបណ្តាញសង្គមឡើយ។
លើសពីនេះទៅទៀត អ្វីដែលមហាជនស្រឡាញ់ពេញចិត្តចំពោះគូស្នេហ៍របស់អ្នកទាំងពីរនោះគឺ ស្រឡាញ់គ្នាជាង ១០ ឆ្នាំហើយ តែអ្នកទាំងពីរហាក់មិនដែលលេចឮដំណឹងរង្គោះរង្គើអ្វីឡើយចំពោះចំណងស្នេហ៍មួយនេះ។ មួយវិញទៀត ឃើញថាចំណងស្នេហ៍កាន់តែយូរឆ្នាំ កាន់តែធ្វើឱ្យអ្នកទាំងពីរស្រឡាញ់គ្នា ទុកចិត្តគ្នា និង បារម្ភគ្នាលើសដើម។
ដោយឡែក នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Yaya Urassaya បានធ្វើឱ្យមហាជនសម្លឹងមិនដាក់ភ្នែកទៀងហើយ ខណៈពេលដែលនាងបង្ហាញរាងសិចស៊ី ស្លៀកពាក់វាលខ្នង ស្ទើរធ្វើឱ្យប្រុសៗឃើញហើយលង់សម្រស់ព្រោងព្រាត មិនថាមិត្តប្រុសថ្ពាល់ខួចរូបសង្ហា Nadech របស់នាងឡើយ ក៏សម្លឹងមិនដាក់ភ្នែកដែរ។ ជាពិសេស ក្នុងនោះក៏មានវត្តមាន Dj Tonhorm បានចូលទៅខមមិនចំអន់លេងថា ៖ «ឈុតនឹងដោះចេញបានដោយរបៀបណា ប្រាប់តិចមើល៍»៕
ប្រភព៖ Gossipstar