ទុកកូនមួយឡែកសិន Mew និង ស្វាមីកាន់ដៃគ្នាមកធ្វើរឿងនេះ ផ្អើលអ្នកគាំទ្រ
ទោះបីជាមានកូនក៏ដោយ តែតារាស្រីស្រស់ Mew Nittha និង ស្វាមី ក៏តែងបង្ហាញសកម្មភាពស្វីតៗជាមួយគ្នានៅលើបណ្ដាញសង្គមហាក់ពុំសូវដាច់ឡើយ។ ក្រោយពីទទួលបានសមាជិកថ្មីអូន Marin គេឃើញគ្រួសារតារាស្រីរូបនេះ កាន់តែមានសុខភមង្គលខ្លាំងទ្វេដង។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ទៀតហើយចំពោះអ្នកម៉ាក់សម័យថ្មីរូបនេះ បន្ទាប់ពីមហាជនបានឃើញនាង និង ស្វាមីកាន់ដៃគ្នាទៅហាងកាហ្វេ អង្គុយថតរូបស្វីតៗ បង្ហោះឡើងលើបណ្ដាញសង្គម។ អាចនិយាយបានថាខានស្វីតៗមួយរយៈ តារាស្រី Mew កាន់ដៃស្វាមីទៅសាងស្នេហ៍សាកថ្មជីវិតបន្តិច។
ជាមួយនឹងរូបភាពផ្អែមល្ហែមនោះ ពិតធ្វើឱ្យមហាជននៅមិនស្ងៀមចូលទៅចុចឡាច ឱ្យបេះដូងអួតសរសើរមិនដាច់ពីមាត់។ ជាពិសេសសម្រស់តារាស្រី Mew ទោះបីមានកូនហើយក៏ពិតមែន តែក៏នៅស្រស់ស្អាតខ្លាំងមិនចាញ់កាលនៅខ្លួនមួយនោះឡើយ៕