មិនទាន់សម្រាលផង ពេលនេះ Chompoo និង ម្តាយ ធ្វើរឿងនេះត្រៀមទទួលកូនស្រីបាត់ទៅហើយ
សល់មិនដល់ប៉ុន្មានខែទៀតនោះទេ តារាស្រី Chompoo Araya ក៏នឹងសម្រាលកូនស្រីដែលជាទាយាទទី ៣ ខ្លួនបាត់ទៅហើយ។ ក្នុងការទន្ទឹងរង់ចាំនេះគេឃើញថា តារាស្រីរូបនេះបានត្រៀមរបស់របរ និង រៀបចំគ្រប់យ៉ាងដើម្បីស្វាគមន៍សមាជិកថ្មីចូលគ្រួសាររបស់ខ្លួន។
ដោយឡែកថ្មីៗនេះ ស្រាប់តែគេឃើញតារាស្រី Chompoo និង ម្តាយបានរៀបចំផ្ទះដោយបន្ថែមនៅទីតាំងមួយចំនួន ដូចជាស្រះទឹក និង បំពាក់តុក្តតាលម្អយ៉ាងស្រស់ស្អាត។ មិនត្រឹមប៉ុណ្ណោះក៏បានរៀបចំសួនច្បារឱ្យមានលក្ខណៈរឹតតែស្រស់ស្អាតបន្ថែមទៀត។
អ្វីដែលចាប់អារម្មណ៍នោះ គេឃើញថាខណៈដែលទទួលបានកូនស្រី Chompoo និង ក្រុមគ្រួសារហាក់មានសេចក្ដីសុខទ្វេដង ទោះបីជា Chompoo ពុំទាន់សម្រាលក៏ដោយតែនាង និង ម្តាយហាក់គិតគូរខ្លាំងចំពោះទាយាទថ្មីរូបនេះ៕