Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) ពេលការមិនបានរៀបចំធំដុំ ស៊ន សៀវម៉ី និង ស្វាមីឆក់ឱកាសឡើងផ្ទះថ្មីក្រាបផ្ទឹមម្ដងទៀត
កីឡា តារា

(វីដេអូ) ពេលការមិនបានរៀបចំធំដុំ ស៊ន សៀវម៉ី និង ស្វាមីឆក់ឱកាសឡើងផ្ទះថ្មីក្រាបផ្ទឹមម្ដងទៀត

អត្ថបទដោយ​៖ បេប៊ី មករា ១៣, ២០២២

ជារឿងដែលគួរឱ្យរំភើបចំពោះកីឡាការិនី ស៊ន សៀវម៉ី និង ស្វាមី ដោយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ នេះ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធឹកអធមគួរឱ្យកត់សម្គាល់ ហើយរឿងដែលមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ក្នុងពិធីឡើងវីឡារាប់ម៉ឺនដុល្លារនេះ ពួកគេក៏បានឆក់ឱកាសពិសេសនេះ ស្លៀកឈុតកូនកំលោះកូនក្រមុំក្រាបផ្ទឹមម្ដងទៀត។

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់លោកជំទាវ ស៊ន សៀវម៉ី ប្រាកដជាបានជ្រាបហើយថា លោកជំទាវ និង ស្វាមី បានរៀបចំពិធីសែនព្រេនសាមញ្ញៗកាន់ដៃគ្នាជាប្ដីប្រពន្ធ ដោយមានតែចាស់ទុំ និង ក្រុមគ្រួសារទាំងសងខាងដឹងឮប៉ុណ្ណោះ រហូតមកដល់ពេលនេះ ប្ដីប្រពន្ធអ្នកទាំងពីរទទួលបានតំណក់ឈាមកូនប្រុសដំបូង ពួកគេក៏ឆ្លៀតឱកាសល្អយកកម្មវិធីឡើងផ្ទះថ្មីនេះ ស្លៀកឈុតព្រះថោងនាងនាគតោងស្បៃគ្នាបំពេញក្ដីស្រមៃក្លាយជាគ្រួសារពេញលេញ។

ដ្បិតថាជំទាវ ស៊ន សៀវម៉ី និង ស្វាមី ទទួលបានតំណក់ឈាមដែលជាកូនប្រុសម្នាក់រួមគ្នារួចទៅហើយទើបមានឱកាសស្លៀកឈុតប្រពៃណីបុរាណក្រាបផ្ទឹមមុខចាស់ទុំក៏ពិតមែន តែមើលទៅពួកគេពិតជាមានក្ដីសុខ ស្រឡាញ់ល្អូកល្អិនចំពោះគ្នាទៅវិញទៅមកខ្លាំងណាស់៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់