Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អតីត Freshie ២ រូប អាយុទើបខ្ទង់​​ ៣០ មានមុខជំនួញពេញដៃ កំពុងចាយជីវិតយ៉ាងអភិជន
តារា

អតីត Freshie ២ រូប អាយុទើបខ្ទង់​​ ៣០ មានមុខជំនួញពេញដៃ កំពុងចាយជីវិតយ៉ាងអភិជន

អត្ថបទដោយ​៖ Vathey ឧសភា ២៤, ២០២២

ការបន្ថែមមុខជំនួញក្រៅពីអាជីពសិល្ប របស់តារាប្រុសស្រីជាច្រើនកំពុងតែកើតមានឡើងក្នុងពេលបច្ចុប្បន្ន។ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺតារាស្រីតែម្តង ដែលទោះជាមមាញឹក និង ក្នុងនាមជាស្ត្រីក៏ពិតមែន ប៉ុន្តែពួកគេបានកាន់មុខជំនួយធំៗនៅក្នុងដៃជាច្រើនក្នុងពេលតែមួយផងដែរ។

ក្នុងនោះ តារាស្រីខ្លះបានបើកក្រុមហ៊ុននាំចូលផលិតផលថែសម្រស់ ខ្លះទៀតជាភោជនីយដ្ឋាន និង ខ្លះទៀតជាហាងលក់ ឬ កាត់សម្លៀកបំពាក់ជាដើម។ ខាងក្រោមនេះ គឺជាតារាស្រីចំនួន ២ ដួង ជាអតីត Freshie Girl ដូចគ្នា និង មានវ័យប្រមាណល្បាក់ ៣០ ឆ្នាំ តែកំពុងមានជំនួញផ្ទាល់ដៃមិនក្រោម ៣ ក្នុងពេលតែមួយ។

១. កញ្ញា មាន សូនីតា

អតីត Freshie Girl កញ្ញា​ មាន សូនីតា ទោះបីជាមមាញឹកនៅក្នុងវិស័យសិល្បៈក្តី តែរាជនីក្រមារូបនេះ ក៏មានមុខជំនួយនៅក្នុងដៃជាច្រើនដែរក្នុងពេលបច្ចុប្បន្ន។ សព្វថ្ងៃតារាស្រីមានវ័យកៀក ៣២ ឆ្នាំ រូបនេះ មានហាងលក់សម្លៀកបំពាក់ និង កាត់ដេរ «ផ្ទះស្រឡាញ់» អាហារដ្ឋាន «មីក្រហម» និង ហាងកាហ្វេ «ណរ» ជាដើម។ តារាស្រីរូបនេះត្រូវបានគេដឹងថា មានសហគមន៍​តម្បាញមួយនៅឯខេត្ត បន្ទាយមានជ័យ ដែលជាកន្លែងផ្តល់ការងាររកប្រាក់ចំណូលដល់ស្ត្រីមេផ្ទះផងដែរ។

២. កញ្ញា គង់ ចាន់ស្រីមុំ

អតីត Freshie Girl គង់ ចាន់ស្រីមុំ ហាក់ទទួលបានភាពជោគជ័យទាំងការងារសិល្ប និង មុខជំនួញផ្ទាល់ខ្លួនរបស់នាង។ ក្នុងនោះទោះជា រវល់ក្នុងការធ្វើជាភរិយា ជាម្តាយ ក្នុងការមើលថែទាំស្វាមី និង កូនស្រីក៏ពិតមែន ប៉ុន្តែអ្នកម៉ាក់អភិជនរូបនេះក៏មានមុខជំនួញក្នុងដៃច្រើនដូចជា ហាងអាហារ «Momo Food & Drink» ហាងលក់សម្លៀកបំពាក់ «Momo» និង ហាងលក់គ្រឿងសម្អាង «Momo» ជាច្រើនសាខា៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់