ចាំទេ? តួនាងថងក្វាវ បាត់មុខអស់ ២៨ ឆ្នាំ បង្ហាញមុខម្តងនេះធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា
បើយើងរំឭកកាលពី ២៨ ឆ្នាំមុន ប្រិយមិត្តខ្លះច្បាស់ជាចាំជាក់ជាមិនខាន តួស្រីនាងថងក្វាវ ក្នុងរឿងភាគស្នេហាបែបស្រុកស្រែរបស់ប្រទេសថៃមួយ ដែលល្បីល្បាញខ្លាំងធ្វើឱ្យមហាជនអ្នកទស្សនាតាមដានស្ទើរភ្លេចបាយភ្លេចទឹក។
សម្រាប់តួនាងថងក្វាវកាលនោះ គឺសម្ដែងដោយតារាស្រីថៃពេញដោយសមត្ថភាព និង សម្រស់ នាង Natrika Thampridanant ដែលបច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំហើយ។ រាល់ពេលចេញទៅណាមកណា មហាជនតែងនិយមហៅនាងថា ថងក្វាវៗ ពីព្រោះតារាស្រីរូបនេះបានសម្ដែងជាតួឯកនៅអំឡុងពេលនោះ។
ហាក់ពីបាត់ពីការសម្ដែង និង តែងខ្លួនស្ទាយ ថងក្វាវមកអស់រយៈពេល ២៧ ឆ្នាំ ថ្មីៗ នេះ តារាស្រី Natrika ក៏ស្រាប់តែរំឭកអតីតកាលរបស់ខ្លួនកាលពីមុន ក៏បានចេញមកតែងខ្លួនជានាង ថងក្វាវ បែប ឆ្នាំ ២០២២ វិញម្តង ដែលនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនូវសម្រស់របស់នាងយ៉ាងខ្លាំង។
ហេតុនាំឱ្យមហាជនមានការភ្ញាក់ផ្អើលនោះក៏ព្រោះតែ ទោះបាត់មុខថងក្វាវអស់រយៈពេល ២៧ ឆ្នាំក៏ដោយ តែពេលតារាស្រី Natrika បង្ហាញមុខឡើងវិញ គឺពិតជានៅតែស្រស់ស្អាតដូចដើម ពោលគឺសម្រស់របស់តារាស្រីរូបនេះហាក់នៅចាំ ក្មេងជាងវ័យមិនប្រែប្រួលពីថងក្វាវ កាលពី ២៧ ឆ្នាំមុនឡើយ។
ជាមួយនឹងរូបថតប៉ុន្មានសន្លឹកនោះបានធ្វើឱ្យមហាជន ផ្ទុះការអួតសរសើរ និង ចុចឡាច ឱ្យបេះដូង ព្រមទាំងបញ្ចេញមតិសរសើរយ៉ាងច្រើនទៅកាន់នាង៕