Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទាក់ទងគ្នាជាង ២០ ឆ្នាំនេះជាលើកទី ១ ហើយដែល Anne ទម្លាយចរិតពិតគូស្នេហ៍ប្រាប់អ្នកគាំទ្រ
តារា

ទាក់ទងគ្នាជាង ២០ ឆ្នាំនេះជាលើកទី ១ ហើយដែល Anne ទម្លាយចរិតពិតគូស្នេហ៍ប្រាប់អ្នកគាំទ្រ

អត្ថបទដោយ​៖ Sorphors ឧសភា ២៤, ២០២២

បើនិយាយពីគូស្នេហ៍កំពូលតារាស្រី Anne Thongprasom និង គូស្នេហ៍របស់នាង លោក A Tinnabhan វិញ បើគិតមកទល់ពេលនេះជាង ២០ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរបានចាប់ផ្តើមសាងចំណងស្នេហ៍ដ៏រឹងមាំជាមួយគ្នា ដោយមិនមានការលាក់បាំងចំពោះមុខមហាជន ក៏ដូចជាគ្រួសារទាំងសងខាងនោះ។

បន្ទាប់ពីចាប់ដៃគ្នាសាងស្នេហ៍អស់ពេលជាច្រើនឆ្នាំរួចមក ក៏មានមហាជនមិនតិចនោះដែរ ដែលទទូចចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ។ ជុំវិញរឿងរៀបការនេះដែរ តារាស្រី Anne Thongprasom ក៏ធ្លាប់បានទម្លាយរួចមកហើយថា នាងនៅពុំទាន់គិតរឿងរៀបការនៅឡើយទេ ពេលនេះនាង និង គូស្នេហ៍ចង់ផ្តោតសំខាន់លើការងាររៀងខ្លួនសិន។

អ្វីដែលមហាជនចាប់អារម្មណ៍ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ឆ្លងឆ្នាំថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែតារាស្រី Anne Thongprasom ទម្លាយខ្ទេចគ្មានសល់ពីអត្តចរិតគូស្នេហ៍ដោយគ្មានលាក់បាំងថា ៖ «តាមពិត លោក A Tinnabhan ជាមនុស្សនិយាយច្រើនណាស់ និយាយមិនឈប់នោះទេរាល់ថ្ងៃ កើតមកមួយជាតិនេះមិនធ្លាប់ជួបអ្នកណានិយាយច្រើនបែបនេះទេ អ្នកគ្រប់គ្នាគិតថាគាត់ជាមនុស្សមិនសូវចេះនិយាយស្តី តាមពិតទៅគិតខុសហើយ និយាយច្រើនណាស់»។ ក្នុងនោះដែរនាងក៏បានបន្តទៀតថា បើនិយាយពីរឿងប្រឡូសប្រឡាក់ធ្វើឱ្យរបស់របេររប៉ាត់រប៉ាយទុកចិត្តលើលោក A Tinnabhan ចុះគឺគ្មានគូប្រៀបឡើយ។

យ៉ាងណាមិញ ខណៈឃើញវីដេអូរបស់ Anne Thongprasom ចំអន់គូស្នេហ៍ភ្លាម ធ្វើឱ្យមហាជនជាច្រើនបានចូលទៅខមមិនចំអន់នាងលេងយ៉ាងដូច្នេះថា ៖ «ពិតជាអាណិត Anne ណាស់, គួឱ្យស្រឡាញ់ណាស់គូស្នេហ៍មួយគូនេះ, ទោះរអ៊ូយ៉ាងណាក៏មើលទៅនៅតែគូឱ្យស្រឡាញ់ដដែល ទាំងខាងប្រុស និង ខាងស្រី»៕

 

ប្រភព៖ daradaily
ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់