គាំទ្រយូរហើយ! តស់មកដឹងតារានិកររបស់ Idol ទាំង ១០ រូប របស់លោកអ្នកថាជាអ្វីខ្លះ?
ជាការពិតណាស់ បើនិយាយពីមហាជនអ្នកគាំទ្រមិនថាតារាប្រុសស្រីនៅក្នុងរង្វង់សិល្បៈនោះទេ គឺរមែងតែងចង់ដឹងនៅរឿងរ៉ាវរបស់តារានៅក្នុងដួងចិត្តរបស់ពួកគេ ជាពិសេសគឺរឿងរ៉ាវឯកជនតែម្តង។ ជាក់ស្តែងក្នុងនោះដែរ លើកពីថ្ងៃ ខែ ឆ្នាំ កំណើត ក៏ដូចគ្នា មានអ្នកគាំទ្រជាច្រើន គឺតែងតែចង់ដឹង រហូតមានអ្នកខ្លះទៅស៊ើបរកថ្ងៃ ខែ ឆ្នាំ កំណើត Idol របស់ពួកគេទៀតផង ដើម្បីពួកគេអាចរៀបចំថ្ងៃពិសេសនេះដល់ Idol។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយក តារាចម្រៀងស្រី ១០ រូប នៅក្នុងវិស័យសិល្បៈ មកជម្រាបជូនពីថ្ងៃ ខែ ឆ្នាំ កំណើត ជាងនេះទៅទៀត ចង់ដឹងថាតារាស្រីទាំង ១០ ជាតារានិករអ្វីខ្លះ៖
១. តារាចម្រៀង ឱក សុគន្ធកញ្ញា កើតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ១៩៨៧ មានតារានិករ Virgo
២. តារាចម្រៀង មាស សុខសោភា កើតថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៨៤ មានតារានិករ Aquarius
៣. តារាចម្រៀង ពេជ្រ សោភា កើតថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៨៤ មានតារានិករ Gemini
៤. តារាចម្រៀង សុខ ស្រីនាង កើតថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៧ មានតារានិករ Libra
៥. តារាចម្រៀង សុគន្ធ និសា កើតថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៨៣ មានតារានិករ Taurus
៦. តារាចម្រៀង សុខ ពិសី កើតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩០ ៣១ ឆ្នាំ មានតារានិករ Sagittarius
៧. តារាចម្រៀង យក់ ឋិតរដ្ឋា កើតថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៨៣ មានតារានិករ Pieces
៨. តារាចម្រៀង ទេព បូព្រឹក្ស កើតថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩៩៣ មានតារានិករ Capricorn
៩. តារាចម្រៀង តន់ ចន្ទសីម៉ា កើតថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ១៩៩៨ មានតារានិករ Cancer
១០. តារាចម្រៀង ពេជ្រ សូលីកា កើតថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ មានតារានិករ Scorpio