Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 វ៉ាន់ វល័ក្ខ តារាស្រីមានជីវិតតស៊ូ ពីក្មេងកំព្រាប្រឹងរហូតមានលុយ ឡាន ផ្ទះវីឡាធំស្កឹមស្កៃផ្ទាល់ខ្លួន
តារា

វ៉ាន់ វល័ក្ខ តារាស្រីមានជីវិតតស៊ូ ពីក្មេងកំព្រាប្រឹងរហូតមានលុយ ឡាន ផ្ទះវីឡាធំស្កឹមស្កៃផ្ទាល់ខ្លួន

អត្ថបទដោយ​៖ បេប៊ី ឧសភា ១៤, ២០២២

វ៉ាន់ វល័ក្ខ ត្រូវបានមហាជនចាត់ទុកជាតារាសម្ដែងស្រីចូលចិត្តតុបតែងខ្លួនបែបសិចស៊ីតាមបែបនារីសម័យថ្មីមួយរូប ដោយសារស្រីស្អាតរូបនេះ មានដងខ្លួនតូចស្រឡូន សាច់សខ្ចី មុខមាត់ទាក់ទាញមានមន្តស្នេហ៍មិនខ្លាចនឹងបង្ហាញទៅដល់មហាជនឡើយ។

យ៉ាងប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញតារាសម្ដែងស្រីសិចស៊ី វ៉ាន់ វល័ក្ខ កាន់តែប្រើប្រាស់ជីវិតហាយសូរ រស់នៅបែបនារីអភិជនគួរឱ្យកត់សម្គាល់ជាមួយនឹងការប្រើប្រាស់របស់របរម៉ាកល្បីៗ ជិះសុទ្ធតែរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ ជាពិសេសថ្មីៗនេះ ស្រីស្អាតខាងលើស្រាប់តែបង្អួតផ្ទះវីឡាដ៏ធំស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារទៀត បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ខណៈពេលនេះជីវិត វ៉ាន់ វល័ក្ខ ហាក់មានអ្វីៗគ្រប់យ៉ាងហើយ តែនៅពីក្រោយភាពជោគជ័យនេះ តារាសម្ដែងស្រីសិចស៊ីរូបនេះស្រាប់តែរំឭកថា នាងធ្លាប់ជាក្មេងកំព្រាត្រូវគេមើលងាយម្នាក់ តែព្យាយាមតស៊ូប្រឹងប្រែងរហូតមានទ្រនំច្បាស់លាស់ដូចពេលនេះ។

ស្រីស្អាត វ៉ាន់ វល័ក្ខ ទម្លាយថា ៖ «កំណត់គោលដៅឱ្យច្បាស់លាស់ហើយសម្រេចធ្វើឱ្យពិតប្រាកដ នោះគ្មានអ្វីដែលយើងស៊ូហើយយកមិនបាននោះទេ #ក្មេងកំព្រាម្នាក់នេះមានលំនៅឋានពិតប្រាកដច្បាស់លាស់ហើយ អរគុណពាក្យធ្លាប់មើលងាយកន្លងធ្វើឱ្យខ្ញុំតស៊ូខំប្រឹង ហេងៗការចូលមករស់នៅកន្លែងថ្មី»៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់