Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ១១ ចំណុចដ៏អស្ចារ្យ របស់ព្រះនាងតូច នរោត្តម ជេនណា អ្នកនឹងលាន់មាត់ថា WOW ក្រោយអានចប់!
តារា យើងធ្វើបាន

១១ ចំណុចដ៏អស្ចារ្យ របស់ព្រះនាងតូច នរោត្តម ជេនណា អ្នកនឹងលាន់មាត់ថា WOW ក្រោយអានចប់!

មិថុនា ២៥, ២០២២

រូបសម្បត្តិស្រស់សោភា ទេពកោសល្យ វៃឆ្លាត ជាកុលធីតាខ្មែរ សែស្រឡាយរាជវង្ស ចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ ច្បាស់ណាស់ មហាជនដែលឮពាក្យនេះនឹងគិតដល់មុនគេ នោះគឺ ព្រះនាងតូច នរោត្តម ជេនណា។

ព្រះនាងតូច នរោត្តម ជេនណា ជាសែរាជវង្សខ្មែរដំបូងគេ ដែលកំពុងមានប្រជាប្រិយ និង ការគាំទ្រខ្លាំងសម្បើមនាសតវត្សរ៍ទី ២១ លើដែនដីសុវណ្ណភូមិនៃយើង។ ត្រឹមព្រះជន្មាយុ ១០ ព្រះវស្សា តែរាជធីតាដែលពេញដោយព្រះសមត្ថភាព មានស្នាមព្រះហស្ថលើវិស័យសិល្បៈវប្បធម៌ និង សង្គមជាច្រើននឹកស្មានមិនដល់។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីចំណុចសំខាន់ៗដែលអ្នកប្រហែលមិនទាន់បានដឹងពីព្រះនាងតូច នរោត្តម ជេនណា។

១.​​ គោរម្យងារផ្លូវការរបស់ព្រះនាងតូចគឺ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ភាសាផ្លូវការអន្តរជាតិ «Princess Jenna Norodom»

២. ត្រូវជាព្រះរាជនត្តា (ចៅស្រី) ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ជាព្រះស្ថាបនិកនៃមូនិធិមុទិតា និង ជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

៣.​ ទ្រង់មិនបានប្រសូតនៅស្រុកខ្មែរឡើយ។ ទ្រង់ប្រសូតនៅ ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ១១ ខែមិនា គ្រឹស្តសករាជ ២០១១ ត្រូវនឹងឆ្នាំថោះ។

៤. មានសែលោហិតខ្មែរកាត់បារាំង (បិតាជាជនជាតិបារាំង) ចំណែកឯមាតាគឺ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផារី។

៥. ព្រះនាងមករស់នៅដែនដីសុវណ្ណភូមិព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រួសារនា ឆ្នាំ ២០១៥ ក្នុងជន្មាយុ ៤ ព្រះវស្សា។

៦. ក្នុងព្រះជន្ម ៥ ព្រះវស្សា ព្រះនាងអាចនិយាយបានដល់ទៅ ៥ ភាសា គឺ ភាសាខ្មែរជាភាសាដើម ភាសាបារាំង ចិន ថៃ និង ភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ។

៧. ព្រះជន្ម ៦ ព្រះវស្សា ព្រះនាងតូចផ្តើមបទពិសោធជាតារាសម្តែងភាពយន្ត ច្រៀង និង រាំរបាំអប្សរាលើវិថីសិល្បៈ និង ឆាកមហោស្រពបានយ៉ាងគួរឱ្យស្ងើចសរសើរ។

៨. ព្រះជន្ម ៨ ព្រះវស្សា ព្រះនាងតូចបានក្លាយជា ឯកអគ្គរាជទូតសុឆន្ទៈ Royal Brand របស់ Cellcard នៅថ្ងៃចម្រើនព្រះជន្មចូលវ័យ ៨ ព្រះវស្សា របស់ព្រះនាងតែម្តង។

៩. ព្រះជន្ម ៩ ព្រះវស្សា ព្រះនាងតូច នរោត្ដម ជេនណា បានចុះហត្ថលេខាជាផ្លូវការ ទទួលតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) មានការផ្សាយផ្ទាល់ តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។

១០. ព្រះជន្ម ១០ ព្រះវស្សា សហព័ន្ធកីឡារាំកម្ពុជា តែងតាំង ព្រះនាងតូច ជេនណា ក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ។

១១. បច្ចុប្បន្នអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ជេនណា ឬ មហាជនស្គាល់ថា ព្រះនាងតូចជេនណា បានសម្រេចសមិទ្ធផលភាពយន្តភាគចំនួន ២ គួរជាទីកោតសរសើរ និង កំពុងផ្ទុះល្បីកក្រើក ទទួលការគាំទ្រដ៏ក្រាស់ក្រែលពីសំណាក់សាធារណជន គឺចំណងជើង «ទេពធីតាព្កុលមាស» និង «នគរមាស» ដែលចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ CTN ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

Reno8 Series បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាព ពិតជាពិសេស… តើអ្នកគួរកក់ទុកមុន

សីហា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សម្ពោធសាខាខេត្តព្រះសីហនុ

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង

សីហា ១៨, ២០២២
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់