Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រោយស្ងប់រឿងបំណុល ខ្ញុង បោះពាក្យពេលបរាជ័យ ធ្វើឱ្យខ្លួនចងចាំទង្វើមនុស្សប្រភេទនេះអស់មួយជីវិត
តារា

ក្រោយស្ងប់រឿងបំណុល ខ្ញុង បោះពាក្យពេលបរាជ័យ ធ្វើឱ្យខ្លួនចងចាំទង្វើមនុស្សប្រភេទនេះអស់មួយជីវិត

អត្ថបទដោយ​៖ បេប៊ី ធ្នូ ២, ២០២១

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនទាន់ភ្លេចនូវរឿងរ៉ាវតារាកំប្លែង ខ្ញុង ប្រកាសក្ស័យធន និង ឡាយវីដេអូប្រកាសជំពាក់បំណុលគេជិត ៦០ ម៉ឺនដុល្លារ ដោយរឿងមួយនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសិល្បៈ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយកាលនោះគេនៅចាំមិនភ្លេចថា មានមហាជនជាច្រើនបានលូកដៃជួយជាថវិកាបន្តបន្ទាប់ ប៉ុន្ដែក៏មានមហាជនមួយចំនួនបានបង្ហោះសាររិះគន់បញ្ចេញយោបល់រៀងៗខ្លួន។

ខណៈរឿងរ៉ាវជំពាក់បំណុលរបស់តារាកំប្លែង ខ្ញុង នវ ហាក់ស្ងប់ស្ងាត់ពុំសូវមានមហាជនចាប់អារម្មណ៍តទៅទៀត ស្រាប់តែថ្មីៗនេះ តារាកំប្លែងស្រីរូបនេះបានចេញមុខបង្ហោះសារវែងមួយនៅលើគណនីហ្វេសប៊ុក ដែលក្នុងសារនោះបានបង្ហាញអត្ថន័យពេលនាងធ្លាក់ខ្លួនបរាជ័យក្នុងជីវិត ធ្វើឱ្យនាងស្គាល់មនុស្សជាច្រើន ទាំងអ្នកចាំជួយស្រោចស្រង់ និង អ្នករិះគន់ជាន់ពន្លិច។

ខ្ញុង រៀបរាប់ថា ៖ «អតីតកាលដ៏សែនឈឺចាប់ និង គ្មានថ្ងៃបំភ្លេច នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឱ្យខ្ញុំស្គាល់មនុស្សជាច្រើន ស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដ ស្គាល់អ្នកលើកតម្ដើងពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ»។

ក្នុងសារដដែលនោះ ខ្ញុង ក៏បានបន្ថែមទៀតថា នាងនឹងចងចាំអស់មួយជីវិតថាអ្នកណាធ្វើបែបណាចំពោះនាងខ្លះ នៅពេលនាងធ្លាក់ខ្លួនដល់ចំណុចសូន្យនេះ ៖ «ខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នាមួយចំនួនតូច ដែលមិនឱ្យតម្លៃថែមទាំងជាន់ពន្លិចមើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំ ខ្ញុំនឹងចងចាំជារៀងរហូត ហើយក៏ជូនពរកុំឱ្យអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយដែលខ្ញុំបានស្គាល់ និងឃើញច្បាស់នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់