ក្តៅដូចបាយពុះ! ផ្ទុះការតតាំងសម្ដីរវាង ពេជ្រ សោភា និង បុរសម្នាក់ ក្រោយផុសរឿងលុយ ៥០០ ដុល្លារ
មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់កំពូលតារាចម្រៀងស្រី ពេជ្រ សោភា មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារាស្រីរូបនេះ ផ្ទុះការតតាំងពាក្យសម្ដីខ្លាំងៗជាមួយបុរសម្នាក់។
ជុំវិញរឿងនេះ កើតឡើងក្រោយពីអ្នកនាង ពេជ្រ សោភា បានផ្ដល់ថវិកាចំនួន ៥០០ ដុល្លារ ដើម្បីជួយធ្វើការបោះឆ្នោតតាមរយៈ App Star phone ឱ្យ Miss Grand Cambodia ប៉ូគឹមថេង សុតធីតា ក្នុងការប្រកួតលើឆាកអន្តរជាតិ ដើម្បីឱ្យនាងអាចឈានចូល Top 10 នៃកម្មវិធីនេះ។ ក្នុងនោះ អ្នកនាង បានរៀបរាប់ថា ៖ «នាងខ្ញុំ ពេជ្រ សោភា ជួយ ៥០០$ លុយខ្មែរ (២ ០០០ ០០០ រៀល) ដើម្បីបោះឆ្នោតតាម App Star phone ស្មើនឹង ៥៥០ votes សម្រាប់បវរកញ្ញាតំណាងជាតិយើង»។
ដោយឡែក ខណៈនោះដែរ ស្រាប់តែឃើញបុរសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់បានធ្វើការសែរបន្តពីតារាចម្រៀងស្រីរូបនេះ ដោយភ្ជាប់ជាមួយសារជាភាសាអង់គ្លេសប៉ុន្មានម៉ាត់ ដែលមានន័យជាខ្មែរថា ៖ «វាជាគំនិតល្អមួយ ប៉ុន្តែមិនមែនជាវិធីល្អក្នុងការធ្វើតាមនោះទេ»។
ភ្លាមនោះដែរ ក្រោយឃើញបែបនេះ អ្នកនាង ពេជ្រ សោភា ក៏បានធ្វើការតបម៉ាត់ៗទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់នោះវិញ ដោយអ្នកនាងបង្ហោះសាមួយថ្មីទៀត និង បានរៀបរាប់ថា ៖«សូមបងប្អូនកុំធ្វើតាមខ្ញុំ ថ្ងៃក្រោយចង់ជួយផុសលុយឱ្យច្រើនៗទៅ ផុសលុយឱ្យចំៗឱ្យគេជឿចិត្ត ជាទម្លាប់នាងខ្ញុំមិនដែលបង្ហាញទេ អាចសួរខាងសមាគមន៍ចាប៉ីបាន វាមិនដែលសុខៗខាងផេក Miss Grand Cambodia គេផុសអរគុណទេ អត់ជួយខ្មែរទេ ចាំតែចាប់ខ្មែរទៅបានហើយ»។
ជាមួយគ្នានោះ ក្រោយពីតារាស្រីរូបនេះបង្ហោះសារថាឱ្យអ្នកលេងបណ្ដាសង្គមម្នាក់នោះជុំវិញរឿងរ៉ាវខាងលើនេះ ក៏មិនទាន់ចប់ដែរ ដោយគេឃើញបុរសម្នាក់នោះចូលខមមិនតបវិញផាំងៗ និង មានការតតាំងពាក្យសម្ដីគ្នាខ្លាំងៗរវាងអ្នកនាង ពេជ្រ សោភា ជាមួយនឹងអ្នកលេងបណ្ដាញសង្គមម្នាក់នោះជាបន្តបន្ទាប់ទៀតផងដែរ៕