Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទីបំផុត! James Jirayu ចេញមុខនិយាយពីរឿងស្នេហាបែបនេះ ក្រោយបែកធ្លាយរូបស្និទ្ធស្នាល
តារា

ទីបំផុត! James Jirayu ចេញមុខនិយាយពីរឿងស្នេហាបែបនេះ ក្រោយបែកធ្លាយរូបស្និទ្ធស្នាល

អត្ថបទដោយ​៖ Sorphors មករា ១៦, ២០២២

ស្ងាត់ៗជាង ៤ ឆ្នាំទៅហើយដែល តារាប្រុសមុខស្រទន់ James Jirayu មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Foam។ បើទោះបីជាអ្នកទាំងពីរមិនសូវបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាក៏ដោយ តែចំណងស្នេហ៍របស់អ្នកទាំងពីរហាក់បីមិនដែលលេចឮដំណឹងមិនល្អម្តងណាឡើយ។

តែអ្វីដែលមហាជនញញឹមបិតមាត់មិនជិតនោះគឺ កាលពីពេលកន្លងទៅថ្មីនេះ ឃើញថាកំលោះមុខស្រទន់ James Jirayu បានដឹកដៃគូស្នេហ៍ទៅលេងនៅសមុទ្រជុំមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ ស្និទ្ធស្នាល គួរឱ្យច្រណែន។ ជាមួយគ្នានោះដែរ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ រយៈពេលជាង ៤ ឆ្នាំនៃការចាប់ផ្តើមស្នេហ៍ ទើបតែពេលនេះ ឃើញបុរសសង្ហារូបនេះ បង្ហាញរូបភាពស្និទ្ធស្នាល និង ផ្អែមល្ហែមក្នុងដំណើរកម្សាន្តនៅសមុទ្រ ហើយវាហាក់បីដូចជារូបភាពដ៏កម្រណាស់សម្រាប់គូស្នេហ៍មួយគូនេះ។

ដោយឡែក នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ លោក James Jirayu ក៏បាននិយាយពីទំនាក់ទំនងស្នេហារបស់លោក នៅក្នុងបទសម្ភាសមួយថា ៖ «ចំពោះចំណងស្នេហ៍របស់លោក និង Foam លោកមិនដែលលាក់បាំងភ្នែកអ្នកណានោះទេ តែអាចមកពីគ្រប់គ្នា អាចនឹងមិនដែលឃើញរូបភាពស្និទ្ធស្នាលដូចក្នុងដំណើរកម្សាន្តមួយនេះ ទើបធ្វើឱ្យអ្នកទាំងអស់គ្នាប្លែកអារម្មណ៍ពេលឃើញរូបភាពបែបនេះលេចឡើង ព្រោះសម្រាប់លោកវាជារឿងធម្មតានោះទេ»។

តែទោះជាយ៉ាងណា ចំពោះចំណងស្នេហ៍ជាង ៤ ឆ្នាំរបស់លោក និង គូស្នេហ៍នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ថែមទាំងម្នាក់ៗទទូចចង់ឱ្យលោក និង គូស្នេហ៍បង្ហាញភាពផ្អែមល្ហែមឱ្យញឹកញាប់ផងដែរ៕

ប្រភព៖ NineEtertain

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់