(វីដេអូ) ផ្អើលអ្នកគាំទ្រ! ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ ស្រាប់តែ សួស វីហ្សា យំគគ្រូកក្រោមថ្វីដៃប្តីធ្វើបែបនេះឱ្យ
បើគិតមកដល់ពេលនេះរយៈពេល ២ ឆ្នាំមកហើយ ដែលតារាចម្រៀង សួស វីហ្សា និង លោក ថមមី បានរៀបការនឹងគ្នា ព្រមទាំងទទួលបានចំណងដៃកូនស្រីមួយរូបដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ម្នាក់ ជាចំណងស្នេហ៍។
ម្យ៉ាងវិញទៀត បច្ចុប្បន្នប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មហាជនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតឯកជននៃគ្រួសារដ៏មានសុភមង្គលរបស់អ្នកទាំងពីរ ព្រមទាំងភាពជោគជ័យក្នុងមុខជំនួញជាច្រើនរបស់ពួកគេផងដែរ។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងទៀត បន្ទាប់ពីបានឃើញវីដេអូក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំរបស់អ្នកទាំងពីរ ដែលឃើញលោក ថមមី បានធ្វើការញញាក់អារម្មណ៍ សួស វីហ្សា រហូតធ្វើឱ្យនាងមានការរំភើបចិត្តខ្លាំងស្រក់ទឹកភ្នែករហាម។
ក្នុងវីដេអូនោះ លោក ថមមី បាននាំ សួស វីហ្សា ទៅផ្ទះមួយដែលជាកន្លែងលោកធ្លាប់សុំគេរស់នៅកាលពីនៅរៀន ដើម្បីរឭកអនុស្សវរីយ៍នៃការតស៊ូលំបាកជាមួយគ្នា និង បាននាំនាងទៅធ្វើការពញាក់អារម្មណ៍ ដោយជិះឧទ្ធម្ភាគចក្រ ដែលជាក្ដីស្ររមៃរបស់នាងកាលពីស្រឡាញ់គ្នាដំបូងៗ បន្ទាប់មកលោកក៏បន្តនាំនាងទៅពញាក់អារម្មណ៍នៅក្នុងរោងកុន ដោយបានកក់រោងកុនមួយ ដើម្បីរៀបចំភាពរ៉ូមែនទិច និង បាននិយាយរៀបរាប់ពីទំហំក្ដីស្រឡាញ់ចំពោះនាង ដែលធ្វើឱ្យរំភើបចិត្តហួសថ្លៃ។
ក្រោយពីឃើញវីដេអូនេះហើយ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនសម្ដែងនូវសេចក្ដីរំភើបចិត្តជំនួស អ្នកនាង សួស វីហ្សា និង បានធ្វើការជូនពរឱ្យអ្នកទាំងពីរកាន់តែមានក្ដីសុខ ព្រមទាំងកាន់តែជោគជ័យក្នុងជីវិតគ្រួសារផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖