ទម្លាយប្រាក់ខែអ្នកបើកឡានផ្ទាល់ឱ្យ Aum Pachayapa ដឹងហើយញាក់សាច់តែម្ដង!
តារាស្រី Aum Pachayapa ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជារាជិនីសម្រស់គ្មានប្រែ បើទោះបីជានាងមានវ័យ ៤៣ ឆ្នាំហើយក៏ដោយ។ ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ នាងហាក់បីដូចជាកំពុងតែរស់នៅសុខស្រួល ក្នុងគំនរទ្រព្យលុយទ្រព្យសម្បត្តិគ្មានខ្វះ ព្រមទាំងមានអ្នកបម្រើឆ្វេងស្តាំទៀតផង។
ថ្ងៃនេះ យើងសូមបើកបង្ហាញមុខអ្នកបើកឡានជាជំនិតរបស់កំពូលតារាស្រីរូបនេះ ឱ្យប្រិយមិត្តអ្នកអានបានជ្រាប។ ក្នុងនោះដែរ ជឿជាក់ថាមហាជនមិនតិចទេ ដែលចង់ឃើញរូបសម្រស់អ្នកតៃកុងឡានផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ថាតើអ្នកធ្វើការជំនិតជាមួយកំពូលតារារូបនេះទទួលបានប្រាក់ខែប៉ុន្មាន?
យ៉ាងណាមិញ អ្នកបើកឡានដ៏ជំនិតរបស់តារាស្រី Aum Pachayapa មានឈ្មោះថា Warn ។ លោកជាតៃកុងឡានផ្ទាល់ខ្លួនរបស់តារាស្រី Aum ជាង ១៣ ឆ្នាំទៅហើយ ហើយលោកទទួលបានការស្រឡាញ់ ព្រមទាំងទំនុកចិត្តពីសំណាក់តារាស្រី Aum និង គ្រួសារយ៉ាងខ្លាំង។ ចំណែកឯប្រាក់ខែដែលលោកទទួលបានវិញ គឺជាង ១ ពាន់ដុល្លារឯណោះ និង នៅមានប្រាក់លើកទឹកចិត្តជាច្រើនផ្សេងទៀត៕
ប្រភព៖ @LannaIndyrecord