Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កំពូលតារាចម្រៀង ៣ ដួង ធ្វើឱ្យកក្រើកដល់អន្តរជាតិ បន្ទាប់ពីធ្វើរឿងដ៏អស្ចារ្យនេះ
តារា យើងធ្វើបាន

កំពូលតារាចម្រៀង ៣ ដួង ធ្វើឱ្យកក្រើកដល់អន្តរជាតិ បន្ទាប់ពីធ្វើរឿងដ៏អស្ចារ្យនេះ

អត្ថបទដោយ​៖ Lyhorng ធ្នូ ១៩, ២០២១

ជាការពិតថ្មីៗនេះ កំពូលតារាចម្រៀងស្រីខ្មែរ ៣ រូប បានធ្វើឱ្យមហាជនខ្មែរ មានការរំភើបចិត្ត និង ​មានមោទកភាព​ខ្លាំងចំពោះអ្នកទាំងពីរ ​ក្រោយពីបានបង្ហាញ​ខ្លួនសម្ដែង​ទស្សនី​យ​ភាព​ដ៏​អស្ចារ្យ​ផ្សេងៗគ្នា ដែលបានលើកយកបទចម្រៀងរំលេចដោយទម្រង់សិល្បៈបុរាណខ្មែរដ៏ល្អឯក ដែលកាន់តែធ្វើឱ្យ​មហាជនខ្មែរចងចាំចំពោះវប្បធម៌ ​អរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរ ​ជា​ពិ​សេស​ជន​បរទេស បានស្គាល់ខ្មែរកាន់តែច្រើនផងដែរ។

១. តារាចម្រៀង ឱក សុគន្ធកញ្ញា

កាលពីរាត្រីនៃថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ​បានធ្វើឱ្យមហាជនអ្នកគាំទ្រ​វិស័យសិល្បៈខ្មែរទូទាំង​ប្រទេសមានការរំភើបចិត្ត ​និង ព្រឺ​សម្បុរ​មិន​តិចនោះទេ ​ក្រោយពីបានទស្សនា​ការបង្ហាញខ្លួនសម្ដែងដ៏ប៉ិនប្រសប់ និងអស្ចារ្យបំផុតរបស់អ្នកនាង ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ដែល​បាន​បង្ហាញ​នូវសិល្បៈ វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យដែល​ជារបស់ខ្មែរនៅ​លើឆាកអន្តរជាតិនេះ។​

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកយកបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «រស់ជាខ្លួនឯង» ពោរពេញដោយអត្ថន័យ បូករួមជាមួយនឹងការបង្ហាញ​នូវ​ទស្សនី​យ​ភាពយ៉ាងអស្ចារ្យក្រៃលែង ដែលអ្នកនាងធ្វើការបង្ហាញ និងណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវ​ភ្លេង​បុរា​ណ​ក្នុងការសម្តែងបទចម្រៀងរបស់អ្នកនាងផងដែរ។

២. តារាចម្រៀង ពេជ្រ សោភា

កាលពីយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ កំពូលតារាចម្រៀងស្រី ពេជ្រ សោភា ​ក៏បានធ្វើឱ្យមហាជនអុ្នកគាំទ្រខ្មែរ​មានការរំភើបចិត្តមិនតិចនោះដែរ ​ជាមួយនឹងការសម្តែង​ដ៏​អស្ចារ្យ​នៅ​ក្នុងកម្មវិធី ​Miss Universe Cambodia ២០២១។

ដោយក្នុងកម្មវិធីនេះ អ្នកនាង មិនត្រឹមតែបង្ហាញវត្តមានលើកដំបូងជាគណៈកម្មការប៉ុណ្ណោះទេ។ ប៉ុន្តែអ្នកនាង​ក៏បានពាំនាំបង្ហាញនូវផ្ទាំង​ទស្សនីយភាពដ៏អស្ចារ្យ​សម្រាប់កូនខ្មែរបាន​ឃើញ និង គួរឱ្យចងចាំទុកផងដែរ ​ដោយជាការលើកឡើងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ គឺល្ខោនខោល ដែលជាទម្រង់សិល្បៈបុរាណខ្មែរដ៏ល្អឯកមួយ តាមរយៈការបកស្រាយបទ «មកុដស្ត្រី» នៅ​លើ​ឆាក Miss Universe Cambodia 2021។

៣. តារាចម្រៀង ទេព បូព្រឹក្ស

នាល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កំពូលតារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស បានបញ្ចេញ MVបទចម្រៀងថ្មីមួយ គឺ «វីរនារី» ដែលគ្រាន់តែចេញជាផ្លូវការភ្លាម បានផ្ទុះការគាំទ្រ និង​ចែក​រំលែកកក្រើកពេញបណ្ដាញសង្គម។

លើសពីនេះ ក្រោយបានទស្សនា MV នេះហើយ ទាំងមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ​ជាច្រើនសម្ដែងនូវអារម្មណ៍​រំភើបចិត្ត ​ព្រមទាំងបានលើកសរសើរ និងមានមោទក​ភាពយ៉ាង​ខ្លាំង​ចំពោះ ​តារាចម្រៀង ទេព បូព្រឹក្ស ដែលបានផលិត MV ដ៏ល្អឥតខ្ចោះមួយនេះ ដែលទាំងទស្សនីយភាពដ៏អស្ចារ្យ ​រំលេចដោយទម្រង់សិល្បៈសម័យថ្មី ​និង កេរ្តិ៍ដំណែលវប្បធម៌ជាតិ មាន​ល្ខោន​ខោល ​ល្ខោនស្រមោលស្បែកធំ ​ក្បាច់គុនល្បុកតោដ៏ល្អឯក ​និង អត្ថន័យនៃបទចម្រៀង ​ដែលលើកតម្កើននូវតម្លៃស្ត្រីខ្មែរដ៏អង់អាច ក្លាហាន និង ​អស្ចារ្យដែលគ្មាន​នរណាម្នាក់​អាច​​មើល​ងាយ​ជាន់​ឈ្លីបាន។

គួរឱ្យដឹងផងដែរថា ទម្រាំតែផលិតបាន MV «វីរនារី» ដ៏អស្ចារ្យមួយនេះ កញ្ញា ទេព បូព្រឹក្ស ចំណាយទាំងចិត្តគំនិត ទាំងបេះដូង និង ឆន្ទៈ ព្រមទាំងថវិកាផ្ទាល់ខ្លួន រហូតដល់ ៦០០ លាន​រៀល​ឯណោះ ​ដើម្បីផលិត ដែលនាងគិតគ្រោងទុកជាង ២ ឆ្នាំ ហើយបានចំណាយពេលថតជាង ២ ខែ ព្រមទាំងសហការជាមួយនឹងក្រុមការងាររហូតដល់ទៅ ១២៦ នាក់ទៀតផង៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់