ឃើញអ្នកមេម៉ាយ ភិន សុដាលីស រស់នៅហាយសូរអភិជន តែស្មានមិនដល់ក្រោយខ្នងមានលាក់រឿងទាំងនេះ
ជឿថាប្រិយមិត្តភាគច្រើនណាស់ដែលចូលចិត្តវិស័យសិល្បៈ និង ចូលចិត្តតាមដានជីវិតឯកជនរបស់តារាៗ សុទ្ធតែបានជ្រាបពីរឿងរ៉ាវជីវិតគូមិនសមប្រកបរបស់តារាសម្ដែង ភិន សុដាលីស ដោយកាលនោះគេនៅចាំយ៉ាងច្បាស់ថា ដាលីស បានលែងលះជាមួយអតីតស្វាមីទាំងនាងកំពុងពពោះកូននៅក្នុងផ្ទៃនៅឡើយ។
បើគិតមកដល់ពេលនេះ នាងតូចកូនស្រីតារាសម្ដែង ភិន សុដាលីស មានអាយុជាង ៥ ឆ្នាំហើយ ដោយរយៈពេលប៉ុន្មានឆ្នាំមកនេះ ដាលីស ត្រូវដើរតួនាទីជាម្ដាយផង ឪពុកផង ចិញ្ចឹមបីបាច់មើលថែ ផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីតែម្នាក់ឯង មិនមែនជារឿងងាយស្រួលឡើយ។
ដ្បិតថាកន្លងមក ភិន សុដាលីស រស់នៅក្នុងជីវិតអភិជន មានមុខរបរផ្ទាល់ខ្លួន មានលុយចាយពេញៗដៃ ជិះឡានទំនើប ជាស្រ្តីមេម៉ាយដែលកាលីបហ៊ឺហា ប៉ុន្ដែម្ដងម្កាលតារាស្រីរូបនេះ ក៏បានបង្ហោះសាររំលេចពីភាពក្រៀមក្រំនៅពីក្រោយស្នាមញញឹម និង ភាពរឹងមាំដែលបង្ហាញចេញនៅខាងក្រៅរបស់នាងដែរ។
តួយ៉ាងថ្មីៗនេះ ដាលីស បានបង្ហោះសារយ៉ាងចាត់ដោតមួយថា ៖ «នៅពីក្រោយនារីដែលរឹងមាំគឺ សុទ្ធតែជា ទឹកភ្នែក នៅក្នុងចិត្តនារីដែលឯករាជ្យគឺសុទ្ធតែ ស្នាមរបួស ជូនចំពោះនារីទាំងឡាយណាដែលមិនចេះរំអួយ សម្រកក្រៅរឹងមាំ»៕