ញាក់សាច់! ទើបអាយុ ៩ ឆ្នាំសោះ ម៉ានីកា បង្អួតឡានទំនើប ពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួន
មហាជនបានជ្រាបហើយពី តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ដែលទើបតែមានវ័យ ៩ ឆ្នាំទេ តែនាងតូចកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។ ក្នុងនោះខ្សែភាពយន្ត ដែលរុញច្រានឱ្យនាងតូចរូបនេះ ក្ដាប់បានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនោះ គឺមានរឿងដូចជា ៖ រឿង «នាឡិកាដាស់វិញ្ញាណ» និង រឿង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ជាដើម។
ម៉្យាងវិញទៀត ទោះបីជាអាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅក្នុងវិថីសិល្បៈ ក៏ព្រោះតែនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏មានអាចរាំរបាំ និង ច្រៀងថែមទៀតផង។
ដោយឡែកថ្មីៗនេះ តារាសម្ដែងវ័យក្មេងរូបនេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ក្នុងវិស័យសិល្បៈនោះទេ តែនាង ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងជីវិតឯកជនរបស់នាងតូចផងដែរ ដោយតែងឃើញបញ្ចេញរូបភាពលេងស្ទីលតុបតែងខ្លួនថតរូបប្រៀបដូចមនុស្សពេញវ័យយ៉ាងទាក់ទាញ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់របស់នាងទៀតនោះ។ កាន់តែពិសេសទៀត គេឃើញនាងតូចបង្ហាញពីជីវិតយ៉ាងហាយសូរទាំងវ័យក្មេង មានឡានទំនើបផ្ទាល់ខ្លួន ដាក់ស្លាកលេខពិសេសឈ្មោះផ្ទាល់ខ្លួន ថែមទាំងផង៕