Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការរិះគន់បែកផ្សែង ក្រោយតួប្រុសរឿង យុទ្ធសាស្ដ្របំបែកក្ដី បណ្តើរស្រីស្អាត Sisley Choi ចូលរួមកម្មវិធីមួយនេះ
តារា

ផ្ទុះការរិះគន់បែកផ្សែង ក្រោយតួប្រុសរឿង យុទ្ធសាស្ដ្របំបែកក្ដី បណ្តើរស្រីស្អាត Sisley Choi ចូលរួមកម្មវិធីមួយនេះ

អត្ថបទដោយ​៖ Chandy ធ្នូ ២, ២០២១

យោងតាមការចុះផ្សាយពី KH01 និយាយអំពីពិធីសម្ពោធដ៏ធំលើកទី ៥៥ របស់ TVB បានបញ្ចប់ដោយភាពចម្រូងចម្រាស។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺស្ថានីយទូរទស្សន៍ហុង​កុង​មួយ​នេះ បានរៀបចំឱ្យតារាសម្ដែង Vincent Wong ចាប់គូបណ្ដើរជាមួយនឹងតារាស្រី Sisley Choi ប៉ុន្តែបែរជាឱ្យអ្នកនាង ​Yoyo Chen ​ជាភរិយាដើរឯកាតែម្នាក់ឯង​លើកម្រាលព្រំ​ក្រហម។​

ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំមកនេះ Sisley Choi ត្រូវបានគេនិយាយថាបានឈានជើងចូលក្នុងចំណងអាពាហ៍ពិពាហ៍របស់ Vincent Wong និង Yoyo Chen។ ក្នុងឆ្នាំ ២០១៧ តារាសម្តែង​ប្រុស​រូបនេះ ត្រូវបានគេលួចថតរូបនៅផ្ទះរបស់ Sisley មួយយប់។ អ្នកទាំងពីរបានបកស្រាយថា ស្និទ្ធស្នាលត្រឹមមិត្តរួមការងារប៉ុណ្ណោះ។ ហេតុនេះ ​ទើបទំនាក់ទំនងរ​វាងអ្នកទាំង ​៣ ក្លា​យ​ជាទីចាប់អារម្មណ៍​ពីមតិសាធារណៈ​មិនដាច់សោះ។​

ទន្ទឹមនឹងនោះ HK01 បាននិយាយថា Vincent Wong បានបង្ហាញយ៉ាងច្បាស់នូវភាពតានតឹង និង ភាពឆ្គាំឆ្គងរបស់គាត់ នៅពេលដែលគាត់បានបង្ហាញខ្លួនជាមួយមិត្តរួមការងាររបស់គាត់។ ខណៈ Sisley Choi ដើរគៀតដៃ​​យ៉ាងមានទំនុកចិត្ត​ជាមួយ​តារាប្រុស​កើតឆ្នាំ ១៩៨៣ ​​នៅចំពោះមុខអ្នកកាសែត។ ​

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវបានរៀបចំឱ្យឈរ​នៅចំ​កណ្តាល​ពេល​ថត​រូបជាក្រុម ចំណែក Yoyo Chen ឈរនៅជួរទី ៣។ ជាក់ស្តែង ជំនួសឱ្យការផ្តោតលើកម្មវិធី អ្នកយក​ព័ត៌​មាន​បាន​ផ្តោត​សំខាន់​ទៅលើតារាទាំង ៣ ជាង។

បើនិយាយនៅលើបណ្តាញសង្គមវិញព័ត៌មានរសើបនេះ មានទស្សនិកជនបានរិះគន់ចំពោះតារារបស់ TVB នៅពេលដែល Vincent Wong បង្ហាញខ្លួនជាមួយតារាស្រី​ដែលធ្លាប់​ព័ត៌មា​ន​ចចាម​អារ៉ាមនឹងគ្នាពីមុន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់