សិល្បការិនី ៥ រូប សម្រេចយកគូស្នេហ៍ជាអ្នកក្រៅសិល្បៈ ម្នាក់ៗសុទ្ធតែមានជំនាញខ្លឹមៗ
ជាការពិតណាស់ នៅក្នុងវិថីសិល្បៈពេលបច្ចុប្បន្ន គេរមែងឃើញមានសិល្បករ-ការិនីជាច្រើនតែងតែភ្ជាប់និស្ស័យជាគូស្នេហ៍នឹងគ្នា ដោយខ្លះកំពុងរាប់អានគ្នាជាសង្សារ ខ្លះទៀតក៏បានចាប់ដៃគ្នារហូតរៀបការសាងគ្រួសារក៏មានដែរ។ ត្រង់ចំណុចនេះដែរ ក៏មានសិល្បករ-ការិនី ជាច្រើនលើកឡើងថា ការជ្រើសរើសដៃគូជាអ្នកមានអាជីពក្នុងវិថីសិល្បៈដូចគ្នា អាចនឹងយល់ពីការងាររបស់គ្នាច្រើនទៀតផង។
ដោយឡែក ក្រឡេកទៅមើលសិល្បការិនីចំនួន ៥ រូប ខាងក្រោមនេះវិញ បែរជាមិនបានចាប់ក្រសែភ្នែករកដៃគូជីវិតនៅក្នុងវិថីសិល្បៈដូចគ្នានោះឡើយ ពោលគឺតារាស្រីទាំង ៥ រូប បានជ្រើសរើសគូសង្សារ និង គូដណ្តឹងជាអ្នកធ្វើការ រកស៊ីក្រៅអាជីពសិល្បៈទៅវិញ។
១. ពិធីការិនី សុខ សុម៉ាវត្តី មានសង្សារក្រៅអាជីពសិល្បៈគឺលោក លី វ៉ាហេត ជាកីឡាករបាល់ទាត់
២. តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា មានសង្សារជនជាតិបរទេស ត្រូវបានគេដឹងថាអ្នកកាន់ជំនួញធំផ្នែកអចលនទ្រព្យ
៣. តារាសម្តែង ភិន សុដាលីស មានសង្សារវ័យក្មេងជាអ្នកក្រៅសិល្បៈ
៤. តារាកំប្លែង នីឡា មានគូដណ្តឹងជាអ្នកក្រៅសិល្បៈ និង ត្រៀមរៀបការក្នុងពេលឆាប់ៗនេះ ក្រោយភ្ជាប់ពាក្យ ៤ ឆ្នាំ
៥. ពិធិការិនី ឈិន រីយ៉ា មានសង្សារជាអ្នកក្រៅសិល្បៈ និង មានអាជីពជាគ្រូគុណខ្មែរ