
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី ដែលមហាជនស្គាល់ជាអ្នកចាំទីដ៏ឆ្នើមមួយរូបនោះ កំពុងប្រើជីវិតឯកជនយ៉ាងមានសុភមង្គលជាមួយនឹងភរិយាសំណព្វចិត្ត និង កូនៗជាទីស្រឡាញ់។
ថ្មីៗនេះ ស៊ូ យ៉ាទី បាននាំគ្រួសារទៅដើរលេងយ៉ាងមានក្ដីសុខ ក្នុងនោះនោះកីឡាករបាល់ទាស់ជម្រើសជាតិខាងលើ បានបង្ហោះរូបថតជួបជុំគ្រួសារប៉ុន្មានសន្លឹកបង្ហោះនៅលើបណ្ដាញសង្គម ជាមួយនឹងទិដ្ឋភាពផ្ទះលម្ហែនៅជើងភ្នំយ៉ាងស្រស់ស្អាតធំប្រណីតគួរឱ្យចង់រស់នៅខ្លាំងណាស់។
ក្នុងនោះអ្នកចាំទីដ៏ឆ្នើម ស៊ូ យ៉ាទី បានរៀបរាប់យ៉ាងខ្លីថា ៖ «ថ្ងៃអាទិត្យទំនេរឆ្លៀតមកមើលតិច»។ យ៉ាងណាមិញ ក្រោយការបង្ហោះរបស់កីឡាករបាល់ទាត់រូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបញ្ចេញមតិស្រដៀងៗថា ផ្ទះរបស់លោកពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមានទីធ្លាធំទូលាយគួរឱ្យចង់រស់នៅថែមទៀតផង តែយ៉ាងណា ស៊ូ យ៉ាទី បានអរគុណចំពោះពាក្យលើកសរសើរពីមិត្តភក្ដិ និង អ្នកគាំទ្រ តែលោកបានបដិសេធថា នោះជាផ្ទះរបស់គេទេ ចំណែកផ្ទះលោកនៅមិនទាន់បានសាងសងនៅឡើយទេ៕