ទម្លាយលុយវាល់លានដែល BTS រកបានពីការថតស្ពតពាណិជ្ជកម្មកាលពីឆ្នាំ ២០២១
BTS គឺជាក្រុមចម្រៀងបុរសរបស់កូរ៉េខាងត្បូង ដែលកំពុងតែមានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងមិនធម្មតានោះទេលើកឆាកអន្តរជាតិ រហូតធ្វើឱ្យប្រ៊េនធំៗលំដាប់ពិភពលោកជាច្រើនបានស្រវាគ្នាចាប់យកក្រុមនេះ មកធ្វើជាអ្នកតំណាងផ្សព្វផ្សាយមិនដែលដាច់ឡើយ ដោយឃើញពីឥទ្ធិពលដ៏ខ្លាំងខ្លារបស់ពួកគេនោះ។
ជាមួយគ្នានេះ តាមព័ត៌មានបានឱ្យដឹងថា ក្រុមបុរសសង្ហា BTS បានក្តោបក្តាប់ដំណែងជាអ្នកផ្សព្វផ្សាយឱ្យប្រ៊េនធំៗក្នុងឆ្នាំ ២០២១ រហូតទៅដល់ ១១ ប្រ៊េន និង នៅមានការថតស្ពតផ្សព្វផ្សាយផ្សេងៗជាច្រើនទៀត។
ក្នុងនោះ តម្លៃខ្លួនរបស់ពួកគេ គឺចាប់ពី ២.៥៩ លានដុល្លារ រហូតដល់ ៤.៣១ លានដុល្លារឯណោះ ក្នុងការថតផ្សព្វផ្សាយស្ពតនីមួយៗ។
យ៉ាងណាមិញ ថ្មីៗនេះ មានកម្មវីធីទូរទស្សន៍ក្នុងស្រុករបស់កូរ៉េខាងត្បូងមួយបានទម្លាយឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ កន្លងទៅ ក្រុម BTS បានស្ថិតនៅលើចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមតារាទាំងអស់ ដែលរកចំណូលបានច្រើនជាងគេពីការថតស្ពតផ្សាយឱ្យប្រ៊េននានា ពោលគឺពួកគេអាចទាញបានរហូតដល់ ៥៤.៥ លានដុល្លារឯណោះ និង បានទម្លាក់តំណែងតារាស្រី Jun Ji Hyun ដែលចំណូលពីការថតផ្សព្វផ្សាយរបស់នាងក្នុងឆ្នាំ ២០២១ នោះ គឺមានត្រឹម ១២.៦ លានដុល្លារថែមទៀតផង៕