ស្ងាត់ៗ! ស្រាប់តែ Mike និង Pooklook ចាប់ផ្តើមធ្វើរឿងមួយនេះជាមួយគ្នាវិញ ហាក់ឱ្យដំរួយល្អ
មួយរយៈក្រោយនេះ គូស្នេហ៍តារាថៃ Mike និង Pooklook ហាក់ចាប់ក្រសែភ្នែកមហាជនជាខ្លាំង ជាពិសេសមានហ្វេនជាច្រើននាក់កើតក្តីងឿងឆ្ងល់ និងព្រួយបារម្ភពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ក្រោយតារាស្រី Pooklook ចេញមុខបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរថា បានប្តូរឈ្មោះពីសង្សារ មកក្លាយជាមនុស្សម្នាក់ផ្សេងទៀតដែលយល់ចិត្តវិញ។
ចាប់តាំងពីពេលនោះមក គេពុំដែលឃើញគូស្នេហ៍មួយគូនេះបង្ហាញភាពផ្អែមល្ហែម ឬធ្វើអ្វីជាគូជាមួយគ្នាទៀតនោះទេ ដែលជាហេតុធ្វើឱ្យកើតមានការក្តីបារម្ភពីអ្នកគាំទ្រ ខ្លាចថាអ្នកទាំងពីរបែកគ្នា បញ្ចប់ចំណងស្នេហ៍យូរឆ្នាំដែលខំសាងឡើង។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ Mike និង Pooklook បានបង្ហាញដំរួយល្អ ឡើងវិញក្រោយបង្ហោះរូបជាមួយគ្នានៅក្នុង Story របស់អ្នកទាំងពីរ បន្ទាប់ពីបានចូលរួមកម្មវិធីសម្ពោធរថយន្តថ្មីជាមួយគ្នា។ នេះអាចជាដំណឹងល្អសម្រាប់ហ្វេនៗ ថារងើកភ្លើងស្នេហ៍អ្នកទាំងពីរអាចនឹងចាប់ផ្តើមឆេះឆួលឡើងវិញ ហើយពួកគេអាចនឹងត្រលប់មកជាសង្សារនឹងគ្នាម្តងទៀត ហេតុដូចនេះយើងនឹងរង់ចាំតាមដានបន្ថែម ពីការបកស្រាយលម្អិតនៃចំណងស្នេហ៍ពីសាមីខ្លួនផ្ទាល់នៅពេលក្រោយ៕
ប្រភព៖ Daradaily