ឃើញកំពូលតួកូរ៉េ Gong Yoo ប្រើជីវិតសាមញ្ញៗ តែបើដឹងពីទ្រព្យសម្បត្តិ រាប់មិនស្រួលគាំងម៉ាស៊ីន
ជឿជាក់ថាបងប្អូនដែលនិយមតាមដានរឿងកូរ៉េ មុខជាបានស្គាល់ច្បាស់តារាប្រុសរូបសង្ហាវ័យ ៤២ ឆ្នាំ Gong Yoo ដែលសាងប្រជាប្រិយភាពល្បីខ្ទរខ្ទារតាមរយៈរឿង «Train to Busan» នៅឆ្នាំ ២០១៦ មិនខាន។
តារាប្រុសរូបនេះក៏បានចូលរួមសម្តែងជា Cameo ក្នុងរឿងដែលផ្ទុះកក្រើកប្រចាំឆ្នាំ ២០២១ «Squid Game» ផងដែរ បើទោះលេចមុខចេញតិចក៏ពិតមែន តែការចាប់អារម្មណ៍ចំពោះតួអង្គរបស់លោក ក៏មានសន្ទុះខ្លាំងមិនចាញ់តួអង្គសំខាន់ប៉ុន្មាននោះឡើយ។
គិតមកទល់ពេលនេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលតារាប្រុសរូបនេះបានបោះជំហានដើរលើវិថីសិល្បៈសម្តែង ដោយមានស្នាដៃរឿងល្បីៗជាច្រើន។ Gong Yoo ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់ និង មានឥទ្ធិពលមួយរូបនៅកូរ៉េខាងត្បូង។ ដោយសារតែភាពជោគជ័យទាំងនេះ បានធ្វើឱ្យបុរសសង្ហារូបនេះសល់ទ្រព្យលុយសរុបប្រមាណជាង ៧ លានដុល្លារក្នុងកុងធនាគារ៕