ភ្ញាក់ផ្អើល! អតីតបវរកញ្ញាចក្រវាល ត្រូវបញ្ជូនចូលពេទ្យភ្លាមៗ ព្រោះជំងឺធ្វើទុក្ខខ្លាំង
ថ្មីៗនេះ ដំណឹងភ្ញាក់ផ្អើលមួយបានកើតមានក្នុងបណ្តាញសង្គម ក្រោយអតីតបេក្ខភាពជ័យលាភីរងទី ២ Miss Universe ឆ្នាំ ២០១៩ ដែលជាជនជាតិ ម៉ិកស៊ិក សន្លប់ស្តូកស្តឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
អតីតបេក្ខភាពបវរកញ្ញាចក្រវាលឆ្នាំ ២០១៩ តំណាងឱ្យប្រទេស ម៉ិកស៊ិក ដែលមានឈ្មោះថា Sofia Aragon ត្រូវបានគេរាយការណ៍ថា បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារនាងមាន ជំងឺរលាកសួត។
តាមរយៈអ្នកគ្រប់គ្រងរបស់នាងបានរៀបរាប់ថា៖ «ដំបូងឡើយគឺ Sofia មានចេញអាការជាច្រើន ដែលស្រដៀងទៅនឹងជំងឺកូវីដ-១៩ ហើយចាប់ផ្តើមធ្វើទុក្ខខ្លាំងនារយៈពេល ៣ ថ្ងៃចុងក្រោយ រហូតដល់នាងចាប់ផ្តើមបាត់បង់ស្មារតី ហើយត្រូវបានក្រុមការងារបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកនៅពេលធ្វើតេស្តគេពុំបានរកឃើញមេរោគកូវីដ-១៩ នោះឡើយ តែគេបានពិនិត្យឃើញ Sofia បានកើតជំងឺរលាកសួត ដែលធ្វើឱ្យនាងពិបាកក្នុងការដកដង្ហើម តម្រូវឱ្យដាក់អុកស៊ីសែន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យលុះត្រាធូរស្បើយ»។
«យ៉ាងណាមិញយើងសូមអរគុណដល់អ្នកគាំទ្ររបស់នាង ដែលបានយកចិត្តទុកដាក់ ព្រួយបារម្ភចំពោះបញ្ហានេះ ដោយពេលនេះនាងមានអាការធូស្បើយជាងមុនច្រើន ហើយក៏បានដឹងខ្លួនឡើងវិញផងដែរ។ ពួកយើងនឹងបន្តធ្វើការអាប់ដេតបន្ថែម ប្រសិនមានហេតុការណ៍ថ្មីៗកើតឡើង សូមអរគុណ»៕
ប្រភព៖ Poppicante