មិនបានជួយផ្ទាល់ បានត្រឹមជួបតាមវីដេអូ Call ឈិន កុសល ពោលបែបនេះឱ្យកូនស្រីយ៉ាងកក់ក្តៅ
ប្រិយមិត្តភាគច្រើនសុទ្ធតែបានដឹងរួចមកហើយពីទំនាក់ទំនងតារាចម្រៀងជើងចាស់ ឈិន កុសល និង តារាសម្ដែងវ័យក្មេង ឈិន មុន្នីនាថ ថាអ្នកទាំងពីរគឺជាឪពុកកូននឹងគ្នា ដោយតារាស្រី ឈិន មុន្នីនាថ មានទេពកោសល្យផ្នែកសិល្បៈកាត់រកឪពុកទាំងចម្រៀង និង សម្ដែង។
ដោយសារមមាញឹកនឹងការងាររៀងៗខ្លួន កន្លងមកឪពុកកូនអ្នកទាំងពីរពុំសូវបង្ហោះរូបថតបង្ហាញភាពស្និទ្ធស្នាល និង ក្ដីស្រឡាញ់រវាងគ្នាតាមរយៈបណ្ដាញសង្គមញឹកញាប់នោះទេ។
ស្រាប់តែថ្មីៗនេះ លោក ឈិន កុសល ស្រាប់តែបង្ហោះរូបថតកំពុងនិយាយវីដេអូជាមួយកូនស្រីប៉ុន្មានសន្លឹកបង្ហោះលើគណនីហ្វេសប៊ុក ហើយរៀបរាប់ថា ៖ «កូនស្រីប្រឹងប្រែងទាន់មានឱកាស រវល់ខ្លាំងណាស់ជួបប៉ាបានត្រឹមតែតាមវីដេអូឆាត ជូនពរកូនស្រីមានសុខភាពល្អ សម្ផស្សកាន់តែស្អាត មានប្រជាប្រិយភាពកាន់តែខ្លាំងណាកូនប៉ា»។
តាមរយៈការបង្ហោះរបស់តារាចម្រៀងជើងចាស់ខាងលើ ធ្វើឱ្យមហាជនជាច្រើនមើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឪពុកកូនអ្នកទាំងពីរ ហើយលើសពីនេះ វាក៏ស្ដែងពីការស្រឡាញ់ និង ក្ដីបារម្ភរបស់លោក ឈិន កុសល ចំពោះកូនស្រីសំណព្វចិត្តផងដែរ៕