
សូដា នីតា ទម្លាយថា សឿ សុធារ៉ា កំពុងជាប់បណ្ដឹងជុំទិសជាង ១០ ករណី ព្រោះរឿងបំណុល
ជុំវិញរឿងបំណុលរបស់តារាសម្ដែងស្រី សឿ សុធារ៉ា ជំពាក់អ្នកនាង សូដា នីតា មកដល់ពេលនេះ នៅតែមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈ អ្នកនាង សឿ សុធារ៉ា មិនទាន់ចេញមុខដោះស្រាយរឿងបំណុលនេះ ដែលគេឃើញថា សូដា នីតា បានបង្ហោះសារជាបន្តបន្ទាប់មានទាំងបោះពាក្យពាក់ព័ន្ធច្បាប់ទៀតផងនោះ។
ដោយឡែកថ្មីៗនេះ មហាជនកាន់តែភ្ញាក់ផ្អើលទៀត ក្រោយឃើញ អ្នកនាង សូដា នីតា បានទម្លាយពីស្ថានភាពរបស់ តារាស្រី សឿ សុធារ៉ា នាពេលនេះ បានឱ្យដឹងថា អ្នកនាង សឿ សុធារ៉ា មិនមែនជំពាក់បំណុលតែអ្នកនាងម្នាក់នោះទេ ថែមទាំងកំពុងជាប់បំណុលច្រើនម្ចាស់ទៀត ដែលពេលនេះត្រូវបានម្ចាស់បំណុលទាំងនោះ រួមទាំងអ្នកនាងកំពុងតែដាក់ពាក្យបណ្ដឹងជាង ១០ ករណីហើយ។
នេះបើតាមបណ្ដាញសង្គមរបស់ អ្នកនាង សូដា នីតា បានបង្ហោះសាររៀបរាប់ថា ៖«គាត់កំពុងមើលម្ចាស់បំណុល សឿ សុធារ៉ា ជាប់ពាក្យប្តឹង ១០ ជាងករណី ដែលគេ និង ខ្ញុំកំពុងបន្ត»៕