
ក្រោយលែងលះប្រពន្ធ ពេលនេះតារាប្រុស Kelly បើកបង្ហាញគូស្នេហ៍ថ្មី ស្អាតខ្លាំងមិនធម្មតា
អស់រយៈពេលយូរមកហើយ ដែតារាប្រុសរូបសង្ហាលោក Kelly Tanapat និង អតីភរិយាបានបែកបាក់គ្នា បន្ទាប់ពីបានរៀបការបានរយៈពេល ៣ ឆ្នាំមក។ ក្នុងនោះដែរ លោកក៏បានចេញមុខបង្ហើបពីមូលហេតុបែកគ្នាយ៉ាងមិនមានការលាក់បាំងផងដែរ នៅចំពោះមុខមហាជនអ្នកគាំទ្រទាំងអស់។
ក្រោយបែកបាក់អតីតភរិយាវ័យក្មេងមក លោកក៏ធ្លាប់បានបង្ហាញអារម្មណ៍ឈឺចាប់នៅចំពោះមុខមហាជនផងដែរ ព្រោះលោកក៏មិនឹកស្មានថាជីវិតគូរបស់លោកត្រូវបញ្ចប់ទាំងពាក់កណ្តាលទីបែបនេះ ចំណែកមហាជនក៏មានការអាណិតដល់រូបលោកជាខ្លាំង ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់តារាប្រុសរូបនេះទៀតផង។
អ្វីដែលមហាជនរំភើបនោះ គឺក្រោយស្ងាត់រឿងរ៉ាវស្នេហ៍ចាស់ទៅជាយូរ ពេលនេះតារាប្រុសមិនចេះចាស់ Kelly Tanapat ស្រាប់តែបង្ហាញមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃខួបកំណើតលោក ដោយលោកបានបង្ហោះរូបខាងស្រីបានមក Surprise នំខួបយ៉ាងស្រស់ស្អាតដល់ ព្រមទាំងថតរូបគូយ៉ាងផ្អែមល្ហែមជាមួយគ្នាទៀតផង។
យ៉ាងណាមិញ ក្រោយមហាជនឃើញបែបនេះ ម្នាក់ៗញញឹមបិទមាត់មិនជិតនោះទេ ដោយបានជូនពរលោក និង គូស្នេហ៍ថ្មី យល់ចិត្ត និង មានដំណឹងល្អឆាប់ៗ៕
ប្រភព៖ daradaily