គូគេ! Mint កាន់ដៃសង្សារត្រកូលអភិជន ទៅធ្វើរឿងមួយនេះជូនអនាគតឪពុកកេ្មក យ៉ាងកក់ក្តៅ
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ គឺជាថ្ងៃខួបកំណើតឪពុករបស់លោក Pupaa Teachanarong ដែលត្រូវជាអនាគតឪពុកក្មេកតារាស្រី Mint Chalida ។ នៅក្នុងថ្ងៃខួបកំណើតនោះ គេក៏ឃើញមានរៀបចំកម្មវិធីអបអរសាទរ និង ជប់លៀងជាលក្ខណៈគ្រួសារ ដោយមានការអញ្ជើញចូលរួមពីសមាជិកគ្រួសារត្រកូល Teachanarong ព្រមទាំងអនាគតកូនប្រសាផងដែរ។
ជាមួយគ្នានោះ សម្រាប់តារាស្រីស្រស់ Mint ដែលត្រូវជាគូស្នេហ៍លោក Pupaa ដោយត្រៀមខ្លួនក្លាយជាសមាជិកគ្រួសារអភិជននេះ ក៏បានចូលរួមក្នុងពិធីនេះដែរ។ លើសពីនោះ តារាស្រី Mint និង សង្សារ ក៏បានក្លាយខ្លួនជាអ្នកចាត់ចែងពិធីទាំងមូលទៀតផង ពិតជាកិត្តិយសណាស់ដែលនាងជាកូនប្រសាពៅតែបានសិទ្ធិក្នុងការរៀបចំជូនគ្រួសារបែបនេះ។
អ្វីដែលចាប់អារម្មណ៍សម្រាប់តារាស្រីរូបនេះ នោះគឺមើលទៅគ្រួសារខាងលោក Pupaa ហាក់ស្រឡាញ់ពេញចិត្តនាងខ្លាំង ហើយអ្វីដែលសំខាន់មហាជនសង្ឃឹមថាស្នេហារវាងនាងជាមួយលោក Pupaa ដែលជាគ្រួសារអភិជននេះ នឹងអាចឆាប់មានដំណឹងល្អ។ គួរបញ្ជាក់ផងដែរថា តារាស្រី Mint និង សង្សារក៏បានញ៉ាំអាហាររួមតុជាមួ តារាស្រី Aff និង កូនផងដែរ ហើយពួកគេពិតជាស្អិតល្មួតជាមួយគ្នាណាស់៕