គ្រាន់តែដឹង Boy Pakorn មានសង្សារ ពិធីករប្រុសម្នាក់យំអួល ប្រកាសក្តែងៗមិនឱ្យ Boy ទៅអ្នកណាទេ
ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាប្រុស Boy Pakorn បានចេញមុខបង្ហើបជាសាធារណៈថា ពេលនេះលោកកំពុងតែទាក់ទងគ្នាជាមួយនឹងតារាចម្រៀងស្រី fayefayeye។ ជុំវិញដំណឹងមួយនេះ ធ្វើឱ្យនារីៗដែលលួចក្រាស់លើលោកខកចិត្តមិនស្ទើរនោះទេ។
អ្វីដែលមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺលោក Pompam គឺជាពិធីករប្រុសម្នាក់ ធ្លាប់បង្ហើបប្រាប់អ្នកគាំទ្រថា លោកស្រឡាញ់ពេញចិត្ត Boy Pakorn ខ្លាំងណាស់។ លើសពីនេះទៅទៀតនោះ ពិធីករប្រុសរូបនេះតែងតែកៀកកើយ Boy Pakorn ប្រៀបដូចសង្សារអ៊ីចឹងពេលទៅណាមកណាម្តងៗ។
ដោយឡែក នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រោយឮដំណឹងថា Boy Pakorn មានម្ចាស់បេះដូង ស្រាប់តែពិធីករប្រុសរូបនេះបង្ហោះរូបលោកយំ និង រូបលោក Boy Pakorn ព្រមទាំងតារាចម្រៀងស្រី fayefayeye ដោយមានភ្ជាប់ជាមួយខេបសិនដ៏កម្សត់ថា ៖ «ខ្ញុំអាចប្រគល់ឱ្យមេឃ ឬ ធម្មជាតិឱ្យបាន តែដាច់ខាតខ្ញុំមិនឱ្យអ្នកទៅទេ»។
ខណៈពេលនោះ ស្រាប់តែមានមិត្តៗសិល្បៈជាច្រើនបានចូលមកខមមិនចំអន់លេងជាមួយពិធីករប្រុសរូបនេះ ជាពិសេស លោក Boy Pakorn តែម្តង ដោយបានចូលទៅខមមិនតបថា ៖ «រឿងរបស់ពួកយើងទាំងពីរបានត្រឹមតែជាសុបិនតែប៉ុណ្ណោះ»។ ទោះជាយ៉ាងណា នៅមិនទាន់ដឹងពិតប្រាកដនោះទេថា ពិធីករប្រុសរូបនេះបង្ហោះចំអន់លេង ឬក៏មានចិត្តពិត ឬ ខកចិត្តទៅលើតារាប្រុស Boy Pakorn យ៉ាងពិតប្រាកដឬយ៉ាងណានោះទេ៕
ប្រភព៖ Khaosod