Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 IU ធ្លាប់ឱ្យកាដូអរគុណមិននឹកស្មានមួយទៅ G-Dragon ក្រោយពួកគេបានធ្វើរឿងនេះជាមួយគ្នា
តារា

IU ធ្លាប់ឱ្យកាដូអរគុណមិននឹកស្មានមួយទៅ G-Dragon ក្រោយពួកគេបានធ្វើរឿងនេះជាមួយគ្នា

អត្ថបទដោយ​៖ Kelly វិច្ឆិកា ១៧, ២០២១

ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈកូរ៉េ ប្រាកដជាចូលចិត្តឃើញទំនាក់ទំនងរាប់អានរវាងតារាប្រុសស្រីជាក់ជាមិនខាន ព្រោះមើលទៅគួរឱ្យកក់ក្តៅ និង ជាការបញ្ជាក់ថាពួកគេពិតជាពេញចិត្តក្នុងការជាអ្នករួមអាជីពជាមួយគ្នាផងដែរ។

ដោយឡែក បើក្រឡេកមកមើលទំនាក់ទំនងរវាង កំពូលតារាប្រុស G-dragon និង តារាស្រី IU ក៏បានធ្វើឱ្យអ្នកគាំទ្រអត់សរសើរមិនបានដែរ ព្រោះបើទោះជាមិននៅផលិតជាមួយគ្នាក៏ដោយ ក៏អ្នកទាំងពីរនៅតែអាចមានភាពជិតស្និទ្ធរាប់អាននឹងគ្នាបានដែរ។

យ៉ាងណាមិញ លើសពីនេះទៅទៀត កាលពីឆ្នាំ ២០១៧ កន្លងទៅ កំលោះថែមទាំងបានលេខមុខបញ្ចេញសំឡេងនៅក្នុងបទចម្រៀង «Palette» របស់ស្រីស្រស់ IU ថែមទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រសប្បាយអរភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ជាងនេះទៅទៀត ដើម្បីជាការអរគុណដល់ប្រុសស្អាត សម្រាប់ការផ្តល់យោ​បល់ល្អ ការលើកទឹកចិត្ត ក៏ដូចជាការចូលរួមសហការចម្រៀងនេះ IU ក៏បានលេចមុខនៅក្នុងខនសឺតរបស់ G-Dragon វិញ ហើយថែមទាំងជូនកាដូជាទូទឹកកកមួយដែលពេញទៅដោយស្រាសកូរ៉េ Soju ព្រមជាមួយអក្សរសរសេរដៃនៅលើនោះដបទាំងនោះថា «Pretty 30 Years old» ថែមទៀតផង។

យ៉ាងណាមិញ ចំណែក G-dragon បានទម្លាយយ៉ាងរីករាយដូចនេះវិញដែរថា ប្រហែលជា IU ចង់លើកទឹកចិត្តសរសើរលោកថា ទោះជាលោកអាយុ ៣០ ទៅហើយក្តី តែក៏នៅតែក្មេងហើយស្អាតដដែលហើយមើលទៅ។

ចំណែកអ្នកគាំទ្រកាលបើឃើញតារាប្រុសស្រីទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាបែបនេះ គេក៏រឹតតែសប្បាយចិត្តលើសដើម ហើយគេក៏សង្ឃឹមថា IU និង G-Dragon អាចសហការគ្នាចេញបទចម្រៀងនៅថ្ងៃមុខទៀតផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់